Quran Apps in many lanuages:

Surah Al-Araf Ayahs #176 Translated in Khmer

وَإِذْ أَخَذَ رَبُّكَ مِنْ بَنِي آدَمَ مِنْ ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنْفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَنْ تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ហើយនៅពេលដែលម្ចាស់របស់អ្នក បានទាញយកពីបុត្រអាដាមអំពីចំឡក ទាំងឡាយរបស់ពួកគេ នូវញាតិផៅរបស់ពួកគេ ហើយលោកបានធ្វើឱ្យពួកគេធ្វើសាក្សីទៅលើខ្លួន ឯងវិញថា តើយើងពុំមែនជាម្ចាស់របស់ពួកអ្នកទេឬ?។ ពួកគេបានឆ្លើយថា ប្រាកដជាម្ចាស់របស់ យើងមែន យើងបានធ្វើសាក្សី ដើម្បីកុំឱ្យពួកអ្នកមានវាចានាថ្ងៃត្រូវរស់ឡើងវិញថា ការពិតពួក យើង ជាពួកដែលធ្វេសប្រហែសអំពីរឿងនេះ
أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِنْ قَبْلُ وَكُنَّا ذُرِّيَّةً مِنْ بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
ឬដើម្បីកុំឱ្យពួកអ្នកថា ការពិតជីដូនជីតា យើងនាសម័យមុនទេ ដែលបានស៊ីរិកនោះ ហើយពួកយើងនេះ គឺជាញាតិផៅនាសម័យក្រោយ ពួកគេទាំងនោះ។ តើលោកនឹងបំផ្លាញពួកយើង ដោយសារតែអ្វីដែលពួកក្លែងកុហកនោះ បាន ប្រព្រឹត្តឡើងឬ?
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
បីដូចនេះហើយ យើងបកស្រាយលំអិតនូវអាយ៉ាត់ៗ និងដើម្បីឱ្យពួកគេ ត្រលប់វិញ
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانْسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
ហើយចូរអ្នកសូត្រឱ្យពួកគេស្តាប់ នូវសេចក្តីដំណាលរបស់អ្នកដែលយើង បានផ្តល់ទៅឱ្យជននោះនូវអាយ៉ាត់ៗរបស់យើង រួចជននោះក៏បានដកខ្លួនចេញពីអាយ៉ាត់ៗ ទាំងនោះ ក្រោយមក ស្ហៃតនក៏បានអូសទាញជននោះ រួចជននោះ ក៏បានក្លាយទៅក្នុងចំណោម ពួកដែលភ័ន្តវង្វេង
وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِنْ تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَثْ ۚ ذَٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
បើយើងមានបំណង យើងប្រាកដជាបានលើកកំពស់ជននោះ ដោយ សារអាយ៉ាត់នោះ ក៏ប៉ុន្តែជននោះបានអោនលំទោនកាយទៅកាន់ផែនដី ព្រមទាំងធ្វើតាម កិលេសតណ្ហារបស់ខ្លួន។ ប្រៀបធៀបជននោះ បីដូចជាឆ្កែមួយ ទោះបីអ្នកដេញវា ក៏វានៅតែ លៀនអណ្តាត ឬអ្នកលែងវា ក៏វានៅតែលៀនអណ្តាតដដែល។ ដូចនេះដែរ ប្រៀបធៀប ក្រុមមនុស្សដែលបានបដិសេធលើអាយ៉ាត់ៗរបស់យើង។ ហេតុនេះ ចូរអ្នកដំណាលរឿងនិទាន នេះ ដើម្បីឱ្យពួកគេធ្វើការពិចារណា

Choose other languages: