Quran Apps in many lanuages:

Surah Al-Anaam Ayahs #35 Translated in Khmer

قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ ۖ حَتَّىٰ إِذَا جَاءَتْهُمُ السَّاعَةُ بَغْتَةً قَالُوا يَا حَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَاءَ مَا يَزِرُونَ
ពិតជាខាតបង់ហើយ ពួកដែលបានបដិសេធជំនួបនឹង អល់ឡោះ។ រហូតដល់ថ្ងៃបរលោកទៅដល់ពួកគេមួយរំពេច ពួកគេនឹងថា អភ័ព្វ ណាស់យើង! ចំពោះអ្វីដែលយើងបានធ្វេសប្រហែសក្នុងលោកនេះ ទាំងពួកគេ ព្រនរបន្ទុកបាបកម្មរបស់ពួកគេនៅលើខ្នងពួកគេ។ តើមិនអាក្រក់ទេឬ បាបកម្ម ដែលពួកគេព្រនរនោះ
وَمَا الْحَيَاةُ الدُّنْيَا إِلَّا لَعِبٌ وَلَهْوٌ ۖ وَلَلدَّارُ الْآخِرَةُ خَيْرٌ لِلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
ជីវិតលោកិយ គ្មានអ្វីក្រៅពីជាល្បែងនិងការកំសាន្ត។ រីឯ លំនៅបរលោក ប្រាកដជាល្អសំរាប់ពួកដែលគោរពកោតខ្លាច។ តើពួកអ្នកមិន យល់ទេឬ?
قَدْ نَعْلَمُ إِنَّهُ لَيَحْزُنُكَ الَّذِي يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَٰكِنَّ الظَّالِمِينَ بِآيَاتِ اللَّهِ يَجْحَدُونَ
យើងដឹងប្រាកដថា នឹងធ្វើឱ្យអ្នកទុក្ខព្រួយ ដែលពួកគេនិយាយ នោះ។ ការពិតពួកគេពុំមែនមួលបង្កាច់អ្នកទេ ប៉ុន្តែពួកបំពានមិនទទួលស្គាល់ អាយ៉ាត់ៗអល់ឡោះទេ
وَلَقَدْ كُذِّبَتْ رُسُلٌ مِنْ قَبْلِكَ فَصَبَرُوا عَلَىٰ مَا كُذِّبُوا وَأُوذُوا حَتَّىٰ أَتَاهُمْ نَصْرُنَا ۚ وَلَا مُبَدِّلَ لِكَلِمَاتِ اللَّهِ ۚ وَلَقَدْ جَاءَكَ مِنْ نَبَإِ الْمُرْسَلِينَ
ជាការពិតណាស់ រ៉សូលៗពីមុនអ្នកត្រូវបានគេមួល បង្កាច់ រួចពួកគេស៊ូទ្រាំលើអ្វីដែលពួកគេត្រូវគេមួលបង្កាច់ និងបៀតបៀន រហូត ដល់ជំនួយរបស់យើងបានទៅដល់ពួកគេ។ គ្មានទេ ដែលអាចធ្វើឱ្យប្រែប្រួលសម្តី អល់ឡោះ។ ជាការពិតណាស់ បានទៅដល់អ្នកហើយ រឿងរ៉ាវខ្លះៗរបស់រ៉សូលៗ នោះ
وَإِنْ كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَنْ تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُمْ بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ
បើសិនការងាកចេញរបស់ពួកគេ ក្លាយជាធ្ងន់ធ្ងរលើអ្នក ហើយបើអ្នក មានលទ្ធភាពនឹងរករូងមួយនៅក្នុងដី ឬជណ្តើរមួយទៅលើមេឃ ដើម្បីអ្នកនឹងនាំ អាយ៉ាត់មួយទៅឱ្យពួកគេ។ បើអល់ឡោះប្រាថ្នា លោកពិតជាប្រមូលពួកគេលើផ្លូវ មគ្គុទ្ទេសន៍ហើយ។ ហេតុនេះ ចូរអ្នកកុំមានក្នុងចំណោមពួកល្ងង់ខ្លៅឱ្យសោះ

Choose other languages: