Quran Apps in many lanuages:

Surah Al-Anaam Ayahs #163 Translated in Khmer

إِنَّ الَّذِينَ فَرَّقُوا دِينَهُمْ وَكَانُوا شِيَعًا لَسْتَ مِنْهُمْ فِي شَيْءٍ ۚ إِنَّمَا أَمْرُهُمْ إِلَى اللَّهِ ثُمَّ يُنَبِّئُهُمْ بِمَا كَانُوا يَفْعَلُونَ
ជាការពិតណាស់ បណ្តាអ្នក ដែលបានបំបែកសាសនាពួកគេ ហើយពួកគេបានក្លាយជាច្រើននិកាយនោះ អ្នកពុំមែនស្ថិតក្នុង ចំណោមពួកគេបន្តិចសោះឡើយ ការពិតការងាររបស់ពួកគេ ឆ្ពោះទៅកាន់អល់ឡោះតែប៉ុណ្ណោះ ក្រោយមក លោកនឹងជូនដំណឹងទៅពួកគេ នូវអ្វីដែលពួកគេធ្លាប់អនុវត្ត
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا ۖ وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَىٰ إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ
ជនណាបាននាំមក នូវកុសល ជននោះត្រូវបានដប់ដង នៃសមាមាត្ររបស់កុសលនោះ។ ជនណាបាននាំមកនូវអកុសល គេឥតមានទូទាត់អ្វីក្រៅពីសមាមាត្ររបស់អកុសលនោះឡើយ ហើយគេឥតមានប្រព្រឹត្តអយុត្តិធម៌ ចំពោះពួកគេឡើយ
قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُسْتَقِيمٍ دِينًا قِيَمًا مِلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
ចូរអ្នកថា ជាការពិតណាស់ យើងត្រូវបានម្ចាស់យើងដឹកនាំយើងទៅកាន់ ផ្លូវមួយ ដ៏ត្រឹមត្រូវបំផុត ជាសាសនាមួយដែលឈរត្រង់ សាសនាអ៊ីព្រហ៊ីមដោយលំអៀងទៅខាង ត្រូវ ហើយគាត់ក៏ពុំមែនជាក្រុមពួកអ្នកស៊ីរិកនឹងអល់ឡោះដែរ
قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
ចូរអ្នកថា សឡាតិ៍របស់យើង ភក្តីភាពរបស់យើង ជីវិតរបស់យើង និងក្តីមរណារបស់យើង ពិតជាកម្មសិទ្ធិរបស់អល់ឡោះ ម្ចាស់ លោកទាំងមូល
لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
សំរាប់លោកគ្មានស៊ីរិកទេ នេះហើយដែលគេបានដាក់បញ្ជាមកយើង ហើយ យើងជាមនុស្សទីមួយនៃពួកអ្នកដាក់កាយគោរព

Choose other languages: