Quran Apps in many lanuages:

Surah Al-Anaam Ayahs #164 Translated in Khmer

مَنْ جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا ۖ وَمَنْ جَاءَ بِالسَّيِّئَةِ فَلَا يُجْزَىٰ إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ
ជនណាបាននាំមក នូវកុសល ជននោះត្រូវបានដប់ដង នៃសមាមាត្ររបស់កុសលនោះ។ ជនណាបាននាំមកនូវអកុសល គេឥតមានទូទាត់អ្វីក្រៅពីសមាមាត្ររបស់អកុសលនោះឡើយ ហើយគេឥតមានប្រព្រឹត្តអយុត្តិធម៌ ចំពោះពួកគេឡើយ
قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُسْتَقِيمٍ دِينًا قِيَمًا مِلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
ចូរអ្នកថា ជាការពិតណាស់ យើងត្រូវបានម្ចាស់យើងដឹកនាំយើងទៅកាន់ ផ្លូវមួយ ដ៏ត្រឹមត្រូវបំផុត ជាសាសនាមួយដែលឈរត្រង់ សាសនាអ៊ីព្រហ៊ីមដោយលំអៀងទៅខាង ត្រូវ ហើយគាត់ក៏ពុំមែនជាក្រុមពួកអ្នកស៊ីរិកនឹងអល់ឡោះដែរ
قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
ចូរអ្នកថា សឡាតិ៍របស់យើង ភក្តីភាពរបស់យើង ជីវិតរបស់យើង និងក្តីមរណារបស់យើង ពិតជាកម្មសិទ្ធិរបស់អល់ឡោះ ម្ចាស់ លោកទាំងមូល
لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
សំរាប់លោកគ្មានស៊ីរិកទេ នេះហើយដែលគេបានដាក់បញ្ជាមកយើង ហើយ យើងជាមនុស្សទីមួយនៃពួកអ្នកដាក់កាយគោរព
قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُمْ مَرْجِعُكُمْ فَيُنَبِّئُكُمْ بِمَا كُنْتُمْ فِيهِ تَخْتَلِفُونَ
ចូរថាទៅ តើយើងត្រូវស្វែងរកម្ចាស់ក្រៅពី អល់ឡោះ ឬក្នុងករណីដែលលោកជាម្ចាស់របស់វត្ថុទាំងអស់នោះ?។ គ្រប់ៗរូបដែលខិតខំសាងមក នោះ គ្មានអ្វីក្រៅពីខ្លួនត្រូវរងនោះទេ។ អ្នកដែលរែកពុន នឹងមិនអាចរែកពុនបន្ទុក(បាបកម?)អ្នកផ្សេង ឡើយ។ ក្រោយមក ឆ្ពោះទៅកាន់ម្ចាស់របស់ពួកអ្នក គឺជាទីវិលត្រឡប់របស់ពួកអ្នក រួចមកលោក នឹងផ្តល់ដំណឹងទៅពួកអ្នក តាមតែអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា

Choose other languages: