Quran Apps in many lanuages:

Surah Al-Anaam Ayahs #133 Translated in Khmer

وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
ដូចនេះហើយ ដែលយើងធ្វើឱ្យពួកដែលសាងកំហុសខ្លះបង្វែរគ្នាគេ ដោយ សារតែអ្វីដែលពួកគេធ្លាប់ប្រព្រឹត្តនោះ
يَا مَعْشَرَ الْجِنِّ وَالْإِنْسِ أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنْفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
ឱពួកជិន និងពួកមនុស្ស! តើមិន ទាន់ទៅដល់ពួកអ្នកទេឬ រ៉សូលទំងឡាយពីក្នុងចំណោមពួកអ្នក ដែលពួក គេនិទានជូនពួកអ្នកនូវអាយ៉ាត់ៗរបស់យើង ហើយពួកគេក៏ដាស់តឿនពួកអ្នក ពីការជួបនឹងថ្ងៃ(បរលោក)នេះ?។ ពួកគេនិយាយថា ពួកយើងបានធ្វើសាក្សី លើខ្លួនយើងផ្ទាល់ ហើយជីវិតលោកិយ ក៏បានបោកបញ្ឆោតពួកគេ ហើយ ពួកគេក៏បានធ្វើសាក្សីលើខ្លួនរបស់ពួកគេផ្ទាល់ថា ការពិតពួកគេជាពួកអជំនឿ
ذَٰلِكَ أَنْ لَمْ يَكُنْ رَبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ
ទាំងនេះព្រោះថា ម្ចាស់របស់អ្នក ពុំមែនជាអ្នកធ្វើឱ្យវិនាសភូមិឋាន ដោយអយុត្តិធម៌ ខណៈដែលអ្នកភូមិនោះ ជាអ្នកដែលមិនដឹងខ្លួនឡើយ
وَلِكُلٍّ دَرَجَاتٌ مِمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
គ្រប់ៗរូបមានឋានៈសក្តិនៃអ្វីដែលពួកគេបានប្រព្រឹត្ត។ ម្ចាស់របស់អ្នកពុំមែនជា អ្នកធ្វេសប្រហែសឡើយ ស្តីពីអ្វីដែលពួកអ្នកប្រព្រឹត្ត
وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةِ قَوْمٍ آخَرِينَ
ម្ចាស់របស់អ្នកជា អ្នកដែលមានបរិបូរណ៍ ប្រកបដោយអាណិតអាសូរ។ ប្រសិនបើលោកមាន បំណងប្រាថ្នា លោកនឹងធ្វើឱ្យវិនាសហិនហោចចំពោះពួកអ្នក ហើយលោក នឹងដាក់ជំនួសបន្ទាប់ពីពួកអ្នក នូវអ្វីដែលលោកមានបំណងប្រាថ្នា ដូចដែល លោកបានបង្កើតអ្នកទាំងឡាយមកពីពូជពង្ស នៃក្រុមមនុស្សផ្សេងដែរ

Choose other languages: