Quran Apps in many lanuages:

Surah Al-Anaam Ayahs #135 Translated in Khmer

ذَٰلِكَ أَنْ لَمْ يَكُنْ رَبُّكَ مُهْلِكَ الْقُرَىٰ بِظُلْمٍ وَأَهْلُهَا غَافِلُونَ
ទាំងនេះព្រោះថា ម្ចាស់របស់អ្នក ពុំមែនជាអ្នកធ្វើឱ្យវិនាសភូមិឋាន ដោយអយុត្តិធម៌ ខណៈដែលអ្នកភូមិនោះ ជាអ្នកដែលមិនដឹងខ្លួនឡើយ
وَلِكُلٍّ دَرَجَاتٌ مِمَّا عَمِلُوا ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا يَعْمَلُونَ
គ្រប់ៗរូបមានឋានៈសក្តិនៃអ្វីដែលពួកគេបានប្រព្រឹត្ត។ ម្ចាស់របស់អ្នកពុំមែនជា អ្នកធ្វេសប្រហែសឡើយ ស្តីពីអ្វីដែលពួកអ្នកប្រព្រឹត្ត
وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةِ قَوْمٍ آخَرِينَ
ម្ចាស់របស់អ្នកជា អ្នកដែលមានបរិបូរណ៍ ប្រកបដោយអាណិតអាសូរ។ ប្រសិនបើលោកមាន បំណងប្រាថ្នា លោកនឹងធ្វើឱ្យវិនាសហិនហោចចំពោះពួកអ្នក ហើយលោក នឹងដាក់ជំនួសបន្ទាប់ពីពួកអ្នក នូវអ្វីដែលលោកមានបំណងប្រាថ្នា ដូចដែល លោកបានបង្កើតអ្នកទាំងឡាយមកពីពូជពង្ស នៃក្រុមមនុស្សផ្សេងដែរ
إِنَّ مَا تُوعَدُونَ لَآتٍ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
អ្វីដែលគេសន្យាចំពោះពួកអ្នក (ទណ្ឌកម?) ពិតជានឹងត្រូវមកដល់ ហើយពួក អ្នកពុំមែនជាពួកអាចទប់ទល់បានឡើយ
قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ចូរអ្នកស្រដីទៅថា ឱក្រុម របស់យើង! ចូរពួកអ្នកប្រព្រឹត្តចុះតាមតួនាទីរបស់ពួកអ្នក រីឯយើងក៏ជាអ្នក ដែលប្រព្រឹត្តដែរ។ រួចមកពួកអ្នកគង់តែនឹងដឹងទេ តើអ្នកណាមួយដែលត្រូវ ទទួលបានជោគវាសនានាបរលោក?។ ពួកមនុស្សដែលបំពារបំពាន ប្រាកដ ជានឹងមិនបានជោគជ័យឡើយ

Choose other languages: