Quran Apps in many lanuages:

Surah Al-Anaam Ayahs #137 Translated in Khmer

وَرَبُّكَ الْغَنِيُّ ذُو الرَّحْمَةِ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَسْتَخْلِفْ مِنْ بَعْدِكُمْ مَا يَشَاءُ كَمَا أَنْشَأَكُمْ مِنْ ذُرِّيَّةِ قَوْمٍ آخَرِينَ
ម្ចាស់របស់អ្នកជា អ្នកដែលមានបរិបូរណ៍ ប្រកបដោយអាណិតអាសូរ។ ប្រសិនបើលោកមាន បំណងប្រាថ្នា លោកនឹងធ្វើឱ្យវិនាសហិនហោចចំពោះពួកអ្នក ហើយលោក នឹងដាក់ជំនួសបន្ទាប់ពីពួកអ្នក នូវអ្វីដែលលោកមានបំណងប្រាថ្នា ដូចដែល លោកបានបង្កើតអ្នកទាំងឡាយមកពីពូជពង្ស នៃក្រុមមនុស្សផ្សេងដែរ
إِنَّ مَا تُوعَدُونَ لَآتٍ ۖ وَمَا أَنْتُمْ بِمُعْجِزِينَ
អ្វីដែលគេសន្យាចំពោះពួកអ្នក (ទណ្ឌកម?) ពិតជានឹងត្រូវមកដល់ ហើយពួក អ្នកពុំមែនជាពួកអាចទប់ទល់បានឡើយ
قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَنْ تَكُونُ لَهُ عَاقِبَةُ الدَّارِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ចូរអ្នកស្រដីទៅថា ឱក្រុម របស់យើង! ចូរពួកអ្នកប្រព្រឹត្តចុះតាមតួនាទីរបស់ពួកអ្នក រីឯយើងក៏ជាអ្នក ដែលប្រព្រឹត្តដែរ។ រួចមកពួកអ្នកគង់តែនឹងដឹងទេ តើអ្នកណាមួយដែលត្រូវ ទទួលបានជោគវាសនានាបរលោក?។ ពួកមនុស្សដែលបំពារបំពាន ប្រាកដ ជានឹងមិនបានជោគជ័យឡើយ
وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
ពួកគេបានចាត់ទុកកសិផល និងសត្វ ពាហនៈដែលលោកបានបង្កើតមួយចំណែកសម្រាប់អ់ល់ឡោះ រួចមកពួកគេ បាននិយាយថា នេះគឺសម្រាប់អល់ឡោះ តាមការសន្មតរបស់ពួកគេ ហើយ នេះគឺសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកយើង។ ក្រោយមក អ្វីដែលត្រូវបាន កំណត់ថាសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកគេនោះ នឹងមិនបានត្រូវដល់ទៅ អល់ឡោះទេ ហើយអ្វីដែលត្រូវបានកំណត់ថា សម្រាប់អល់ឡោះនោះ នឹង ត្រូវដល់ទៅវត្ថុជាទីសក្ការៈរបស់ពួកគេ។ អាក្រក់បំផុត អ្វីដែលពួកគេបានកាត់ ក្តីនោះ
وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِنَ الْمُشْرِكِينَ قَتْلَ أَوْلَادِهِمْ شُرَكَاؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
ហើយប្រៀបដូចនេះដែរ ដែលសក្ការៈវត្ថុរបស់ពួកគេ បានតាក់ តែងភាគច្រើននៃពួកគោរពវត្ថុនោះ ឱ្យសម្លាប់បុត្ររបស់ពួកគេ ដើម្បីនឹងឱ្យ បង្ហិនបង្ហោចពួកគេ និងក្លែងបន្លំទៅលើពួកគេ ចំពោះសាសនារបស់ពួកគេ។ ប្រសិនបើអល់ឡោះមានបំណងប្រាថ្នា ពួកគេមិនបានធ្វើដូចនោះទេ ហេតុ នេះ ចូរអ្នកទុកចោលពួកគេទៅ ព្រមទាំងអ្វីៗដែលពួកគេបានប្រឌិតនោះ

Choose other languages: