Quran Apps in many lanuages:

Surah Al-Anaam Ayahs #140 Translated in Khmer

وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
ពួកគេបានចាត់ទុកកសិផល និងសត្វ ពាហនៈដែលលោកបានបង្កើតមួយចំណែកសម្រាប់អ់ល់ឡោះ រួចមកពួកគេ បាននិយាយថា នេះគឺសម្រាប់អល់ឡោះ តាមការសន្មតរបស់ពួកគេ ហើយ នេះគឺសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកយើង។ ក្រោយមក អ្វីដែលត្រូវបាន កំណត់ថាសម្រាប់វត្ថុជាទីសក្ការៈរបស់ពួកគេនោះ នឹងមិនបានត្រូវដល់ទៅ អល់ឡោះទេ ហើយអ្វីដែលត្រូវបានកំណត់ថា សម្រាប់អល់ឡោះនោះ នឹង ត្រូវដល់ទៅវត្ថុជាទីសក្ការៈរបស់ពួកគេ។ អាក្រក់បំផុត អ្វីដែលពួកគេបានកាត់ ក្តីនោះ
وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِنَ الْمُشْرِكِينَ قَتْلَ أَوْلَادِهِمْ شُرَكَاؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
ហើយប្រៀបដូចនេះដែរ ដែលសក្ការៈវត្ថុរបស់ពួកគេ បានតាក់ តែងភាគច្រើននៃពួកគោរពវត្ថុនោះ ឱ្យសម្លាប់បុត្ររបស់ពួកគេ ដើម្បីនឹងឱ្យ បង្ហិនបង្ហោចពួកគេ និងក្លែងបន្លំទៅលើពួកគេ ចំពោះសាសនារបស់ពួកគេ។ ប្រសិនបើអល់ឡោះមានបំណងប្រាថ្នា ពួកគេមិនបានធ្វើដូចនោះទេ ហេតុ នេះ ចូរអ្នកទុកចោលពួកគេទៅ ព្រមទាំងអ្វីៗដែលពួកគេបានប្រឌិតនោះ
وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَا يَطْعَمُهَا إِلَّا مَنْ نَشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِمْ بِمَا كَانُوا يَفْتَرُونَ
ហើយបាននិយាយតាមការសន្មតពួកគេទៀតថា នេះគឺជាសត្វពាហនៈ និង កសិផលដែលត្រូវហាមមិនឱ្យបរិភោគវាទេ លើកលែងតែជនដែលយើង ប្រាថ្នា។ និងជាសត្វពាហនៈដែលខ្នងវាត្រូវបានគេហាម (ផ្ទុកពីលើ) ។ ហើយ និងជាសត្វពាហនៈ ដែលពួកគេមិនសូត្រនាមអល់ឡោះទេ នៅពេលសំឡេះ វាសុទ្ធតែជាការប្រឌិតទល់នឹងលោក។ លោកនឹងទូទាត់ទៅពួកគេ នូវអ្វីដែល ពួកគេធ្លាប់ប្រឌិត
وَقَالُوا مَا فِي بُطُونِ هَٰذِهِ الْأَنْعَامِ خَالِصَةٌ لِذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا ۖ وَإِنْ يَكُنْ مَيْتَةً فَهُمْ فِيهِ شُرَكَاءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ពួកគេបាននិយាយទៀតថា អ្វីដែលមាននៅក្នុងពោះ របស់សត្វពាហនៈទាំងនោះ សុទ្ធតែសំរាប់ពពួកបុរសនៃពួកយើងសុទ្ធសាធ ហើយត្រូវគេហាមលើស្ត្រីពួកយើង ប៉ុន្តែបើវាកើតមកស្លាប់ គឺទាំងអស់គ្នា អាចស៊ីសត្វនោះបាន លោកនឹងទូទាត់ឱ្យពួកគេ តាមការកំណត់របស់ពួកគេ។ លោកពិតជាអ្នកមហាគតិបណ្ឌិត ដឹងបំផុត
قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ
ប្រាកដជាត្រូវបានខាតបង់ បណ្តាអ្នកដែលបានសំលាប់កូនចៅពួកគេទាំងខ្វះសតិសម្បជញ្ញៈ ដោយល្ងង់ ខ្លៅ។ និងបណ្តាអ្នកដែលបានហាមឃាត់ចំណីអាហារដែលអល់ឡោះបានប្រ ទានទៅពួកគេ ដើម្បីការប្រឌិតកុហកមួយទល់នឹងអល់ឡោះ ពួកគេពិតជា បានភ័ន្តវង្វេង ហើយពួកគេពុំមែនជាពួកទទួលបានមគ្គុទ្ទេសន៍ឡើយ

Choose other languages: