Quran Apps in many lanuages:

Surah Al-Anaam Ayahs #143 Translated in Khmer

وَقَالُوا مَا فِي بُطُونِ هَٰذِهِ الْأَنْعَامِ خَالِصَةٌ لِذُكُورِنَا وَمُحَرَّمٌ عَلَىٰ أَزْوَاجِنَا ۖ وَإِنْ يَكُنْ مَيْتَةً فَهُمْ فِيهِ شُرَكَاءُ ۚ سَيَجْزِيهِمْ وَصْفَهُمْ ۚ إِنَّهُ حَكِيمٌ عَلِيمٌ
ពួកគេបាននិយាយទៀតថា អ្វីដែលមាននៅក្នុងពោះ របស់សត្វពាហនៈទាំងនោះ សុទ្ធតែសំរាប់ពពួកបុរសនៃពួកយើងសុទ្ធសាធ ហើយត្រូវគេហាមលើស្ត្រីពួកយើង ប៉ុន្តែបើវាកើតមកស្លាប់ គឺទាំងអស់គ្នា អាចស៊ីសត្វនោះបាន លោកនឹងទូទាត់ឱ្យពួកគេ តាមការកំណត់របស់ពួកគេ។ លោកពិតជាអ្នកមហាគតិបណ្ឌិត ដឹងបំផុត
قَدْ خَسِرَ الَّذِينَ قَتَلُوا أَوْلَادَهُمْ سَفَهًا بِغَيْرِ عِلْمٍ وَحَرَّمُوا مَا رَزَقَهُمُ اللَّهُ افْتِرَاءً عَلَى اللَّهِ ۚ قَدْ ضَلُّوا وَمَا كَانُوا مُهْتَدِينَ
ប្រាកដជាត្រូវបានខាតបង់ បណ្តាអ្នកដែលបានសំលាប់កូនចៅពួកគេទាំងខ្វះសតិសម្បជញ្ញៈ ដោយល្ងង់ ខ្លៅ។ និងបណ្តាអ្នកដែលបានហាមឃាត់ចំណីអាហារដែលអល់ឡោះបានប្រ ទានទៅពួកគេ ដើម្បីការប្រឌិតកុហកមួយទល់នឹងអល់ឡោះ ពួកគេពិតជា បានភ័ន្តវង្វេង ហើយពួកគេពុំមែនជាពួកទទួលបានមគ្គុទ្ទេសន៍ឡើយ
وَهُوَ الَّذِي أَنْشَأَ جَنَّاتٍ مَعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أُكُلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ ۚ كُلُوا مِنْ ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ ۖ وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
លោកដែលបានបង្កើតចំការច្បារដំណាំជាច្រើន ដែលត្រូវឡើងទ្រើង ឬឥត ឡើងទ្រើង លេ?៉ី ដំណាំដែលមានរូបរាង និងរសជាតិផ្សេងៗគ្នា អូលីវ ដើម ទទឹម ប្រភេទប្រហាក់ប្រហែលគ្នា និងមិនប្រហាក់ប្រហែលគ្នា។ ចូរអ្នក បរិភោគផលរបស់វា កាលណាវាបានផ្តល់ផល ហើយចូរអ្នកប្រគល់សិទ្ធិរបស់ វា (ហ្សាកាត់) នៅថ្ងៃប្រមូលផលវា។ ចូរអ្នកកុំកញ្ជះកញ្ជាយឱ្យសោះ។ លោក ពិតជាមិនស្រឡាញ់ពួកអ្នកដែលខ្ជះខ្ជាយឡើយ
وَمِنَ الْأَنْعَامِ حَمُولَةً وَفَرْشًا ۚ كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ
ក្នុងចំណោមសត្វ ពាហនៈមានខ្លះសំរាប់ដឹកជញ្ជូន និងខ្លះសំរាប់ជាផលប្រយោជន៍ផ្សេងៗ ចូរ អ្នកបរិភោគនូវចំណីអាហារ ដែលអល់ឡោះបានប្រទានពួកអ្នក ចូរកុំប្រតិបត្តិ តាមជំហានៗស្ហៃតន។ ស្ហៃតនពិតជាសត្រូវដ៏ជាក់ច្បាស់ចំពោះពួកអ្នក
ثَمَانِيَةَ أَزْوَاجٍ ۖ مِنَ الضَّأْنِ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنْثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنْثَيَيْنِ ۖ نَبِّئُونِي بِعِلْمٍ إِنْ كُنْتُمْ صَادِقِينَ
(សត្វពាហនៈ)ប្រាំបីក្បាលជាគូៗ នៃសត្វចៀមពីរក្បាល និងសត្វពពែពីរក្បាល។ ចូរអ្នកសួរទៅថា តើជាសត្វឈ្មោលទាំងពីរ ដែលអល់ឡោះបានហាមឃាត់ ឬក៏ជាសត្វញីទាំងពីរ ឬក៏សត្វដែលបានផ្ទុកវាដោយស្បូនសត្វញីទាំងពីរនេះ? ចូរពួកអ្នកប្រាប់យើងមកតាមការចេះដឹង បើពួកអ្នកជាអ្នកសច្ចៈមែន

Choose other languages: