Quran Apps in many lanuages:

Surah Al-Anaam Ayahs #119 Translated in Khmer

وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
សំដីម្ចាស់អ្នកបានចប់សព្វគ្រប់ ដោយត្រឹមត្រូវ និងយុត្តិធម៌។ គ្មានទេអ្នកដែលធ្វើឱ្យប្រែក្រឡះចំពោះសំដីលោក។ ហើយលោកជាអ្នកដែល ឮ ជាអ្នកដែលដឹងបំផុត
وَإِنْ تُطِعْ أَكْثَرَ مَنْ فِي الْأَرْضِ يُضِلُّوكَ عَنْ سَبِيلِ اللَّهِ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
ហើយបើអ្នកគោរពតាមភាគច្រើន នៃអ្នក ដែលមាននៅលើដី ពួកគេនឹងធ្វើឱ្យអ្នកវង្វេងពីផ្លូវរបស់អល់ឡោះ។ ពួកគេ គ្មានអ្វីក្រៅពីធ្វើតាមការស្មាន។ ហើយពួកគេគ្មានអ្វីក្រៅពីភូតកុហក
إِنَّ رَبَّكَ هُوَ أَعْلَمُ مَنْ يَضِلُّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ការពិតម្ចាស់អ្នក លោកដឹងណាស់ពីអ្នកដែលភាន់វង្វេងពីផ្លូវរបស់លោក។ ហើយលោកដឹងណាស់ ពីពួកដែលទទួលមគ្គុទ្ទេសន៍
فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِنْ كُنْتُمْ بِآيَاتِهِ مُؤْمِنِينَ
ដូចនេះ ចូរពួក អ្នកបរិភោគនូវសាច់សត្វ ដែលគេបានរំលឹកនាមអល់ឡោះក្នុងពេលសំឡេះ ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់លោកនោះ
وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُمْ مَا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًا لَيُضِلُّونَ بِأَهْوَائِهِمْ بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ
តើពួកអ្នកមានរឿងអ្វី ពួកអ្នកមិនបរិភោគសាច់ខ្លះដែលគេបានរំលឹកនាម អល់ឡោះក្នុងពេលសំឡេះ? ដែលលោកបានបកស្រាយលំអិតជូនពួកអ្នក ហើយ នូវអ្វីដែលលោកបានហាមពួកអ្នក លើកលែងករណីពួកអ្នកត្រូវគេ បង្ខំចិត្តឱ្យបរិភោគ។ ការពិតច្រើនអ្នកណាស់ ត្រូវពួកគេធ្វើឱ្យវង្វេងតាម ទំនើងចិត្តពួកគេដោយល្ងង់ខ្លៅ។ ការពិតម្ចាស់អ្នក លោកដឹងណាស់ពីពួក ផ្គើនបំពាន

Choose other languages: