Quran Apps in many lanuages:

Surah Al-Anaam Ayahs #118 Translated in Khmer

أَفَغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنْزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا ۚ وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِنْ رَبِّكَ بِالْحَقِّ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
តើយើងត្រូវការ រកការវិនិច្ឆ័យក្រៅពីអល់ឡោះឬ? ក្នុងករណីដែលលោកបានបញ្ចុះទៅ ពួកអ្នកនូវគម្ពីរដែលត្រូវបកស្រាយលំអិត។ ហើយពួកដែលយើងបានផ្តល់ គម្ពីរទៅកាន់ពួកគេ ពួកគេដឹងថា គម្ពីរនោះត្រូវបានគេបញ្ចុះមកពីម្ចាស់របស់ អ្នកដោយពិតប្រាកដ។ ហេតុនេះ ចូរអ្នកកុំមានក្នុងចំណោមពួកមន្ទិលសង្ស័យ ឱ្យសោះ
وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
សំដីម្ចាស់អ្នកបានចប់សព្វគ្រប់ ដោយត្រឹមត្រូវ និងយុត្តិធម៌។ គ្មានទេអ្នកដែលធ្វើឱ្យប្រែក្រឡះចំពោះសំដីលោក។ ហើយលោកជាអ្នកដែល ឮ ជាអ្នកដែលដឹងបំផុត
وَإِنْ تُطِعْ أَكْثَرَ مَنْ فِي الْأَرْضِ يُضِلُّوكَ عَنْ سَبِيلِ اللَّهِ ۚ إِنْ يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
ហើយបើអ្នកគោរពតាមភាគច្រើន នៃអ្នក ដែលមាននៅលើដី ពួកគេនឹងធ្វើឱ្យអ្នកវង្វេងពីផ្លូវរបស់អល់ឡោះ។ ពួកគេ គ្មានអ្វីក្រៅពីធ្វើតាមការស្មាន។ ហើយពួកគេគ្មានអ្វីក្រៅពីភូតកុហក
إِنَّ رَبَّكَ هُوَ أَعْلَمُ مَنْ يَضِلُّ عَنْ سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ការពិតម្ចាស់អ្នក លោកដឹងណាស់ពីអ្នកដែលភាន់វង្វេងពីផ្លូវរបស់លោក។ ហើយលោកដឹងណាស់ ពីពួកដែលទទួលមគ្គុទ្ទេសន៍
فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِنْ كُنْتُمْ بِآيَاتِهِ مُؤْمِنِينَ
ដូចនេះ ចូរពួក អ្នកបរិភោគនូវសាច់សត្វ ដែលគេបានរំលឹកនាមអល់ឡោះក្នុងពេលសំឡេះ ប្រសិនបើពួកអ្នក ជាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់លោកនោះ

Choose other languages: