Quran Apps in many lanuages:

Surah Al-Anaam Ayahs #109 Translated in Khmer

وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
ដូច នេះហើយ យើងបកស្រាយវែកញែកនូវអាយ៉ាត់ៗ និងដើម្បីពួកគេនិយាយថា អ្នកបានរៀនពីគេ និងដើម្បីយើងបំភ្លឺគួរអានជូនមនុស្សដែលចង់ដឹង
اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
ចូរ អ្នកធ្វើតាមអ្វីដែលគេបានវ៉ាហ៊ីទៅអ្នកមកពីម្ចាស់អ្នក។ គ្មានម្ចាស់ជាទីសក្ការៈ ណាក្រៅពីលោកទេ។ ចូរអ្នកគេចចេញពីពួកស៊ីរិក
وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا ۗ وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ وَمَا أَنْتَ عَلَيْهِمْ بِوَكِيلٍ
បើអល់ឡោះប្រាថ្នា ពួកគេមិនបានស៊ីរិកទេ។ ហើយយើងពុំបានចាត់ទុកអ្នក ជាអ្នកការពារលើពួក គេទេ ហើយអ្នកពុំមែនជាអ្នកគាំពារលើពួកគេដែរ
وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ
ចូរពួកអ្នកកុំជេរ ប្រមាថពួកដែលបួងសួងក្រៅពីអល់ឡោះ ពួកគេនឹងជេរប្រមាថអល់ឡោះ ទាំងគំនុំដោយល្ងង់ខ្លៅ។ ដូចនេះហើយ យើងបានតាក់តែងជូនរាល់សហគមន៍ នូវអំពើពួកគេ ក្រោយមកឆ្ពោះទៅម្ចាស់ពួកគេ ជាទីវិលត្រលប់របស់ពួកគេ រួចមកលោកនឹងប្រាប់ពួកគេ ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَتْهُمْ آيَةٌ لَيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ពួកគេបាន សច្ចានឹងអល់ឡោះ ដោយសម្បថពួកគេយ៉ាងមាំទាំថា ប្រសិនបើមានអាយ៉ាត់ ណាមួយបានទៅដល់ពួកគេ ពួកគេប្រាកដជានឹងជឿនឹងអាយ៉ាត់នោះ។ ថាទៅ ការពិតអាយ៉ាត់ៗនៅឯអល់ឡោះទេ។ តើលោកឱ្យពួកអ្នកដឹងឬថា កាលណា អាយ៉ាត់ៗនោះមកដល់ ពួកគេនៅតែមិនជឿទេនោះ?

Choose other languages: