Quran Apps in many lanuages:

Surah Al-Anaam Ayahs #108 Translated in Khmer

قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
ការពិតភស្តុតាងទាំងឡាយបានទៅដល់ពួក អ្នកហើយមកពីម្ចាស់ពួកអ្នក។ អ្នកណាបានឃើញ គឺជារបស់អ្នកនោះ ជនណា ខ្វាក់ភ្នែកគឺខ្លួនត្រូវរង។ ហើយយើងពុំមែនជាអ្នកការពារពួកអ្នកទេ
وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
ដូច នេះហើយ យើងបកស្រាយវែកញែកនូវអាយ៉ាត់ៗ និងដើម្បីពួកគេនិយាយថា អ្នកបានរៀនពីគេ និងដើម្បីយើងបំភ្លឺគួរអានជូនមនុស្សដែលចង់ដឹង
اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
ចូរ អ្នកធ្វើតាមអ្វីដែលគេបានវ៉ាហ៊ីទៅអ្នកមកពីម្ចាស់អ្នក។ គ្មានម្ចាស់ជាទីសក្ការៈ ណាក្រៅពីលោកទេ។ ចូរអ្នកគេចចេញពីពួកស៊ីរិក
وَلَوْ شَاءَ اللَّهُ مَا أَشْرَكُوا ۗ وَمَا جَعَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ وَمَا أَنْتَ عَلَيْهِمْ بِوَكِيلٍ
បើអល់ឡោះប្រាថ្នា ពួកគេមិនបានស៊ីរិកទេ។ ហើយយើងពុំបានចាត់ទុកអ្នក ជាអ្នកការពារលើពួក គេទេ ហើយអ្នកពុំមែនជាអ្នកគាំពារលើពួកគេដែរ
وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ
ចូរពួកអ្នកកុំជេរ ប្រមាថពួកដែលបួងសួងក្រៅពីអល់ឡោះ ពួកគេនឹងជេរប្រមាថអល់ឡោះ ទាំងគំនុំដោយល្ងង់ខ្លៅ។ ដូចនេះហើយ យើងបានតាក់តែងជូនរាល់សហគមន៍ នូវអំពើពួកគេ ក្រោយមកឆ្ពោះទៅម្ចាស់ពួកគេ ជាទីវិលត្រលប់របស់ពួកគេ រួចមកលោកនឹងប្រាប់ពួកគេ ពីអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត

Choose other languages: