Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #25 Translated in Khmer

وَاذْكُرْ أَخَا عَادٍ إِذْ أَنْذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
ហើយចូរអ្នកនឹកឃើញទៅ បងប្អូនរបស់អាទ នៅពេលដែលគាត់បានព្រមានក្រុមមនុស្សរបស់ គាត់នៅអះកហ្វ (ផ្នូកខ្សាច់) ហើយជាការព្រមាន ដែលបានកន្លងផុតទៅកាលពីសម័យមុន និងនៅសម័យបន្ទាប់ថា ចូរពួកអ្នកកុំប្រណិប័តន៍ក្រៅពីអល់ឡោះ ការពិត យើងខ្លាចពួកអ្នក ត្រូវទណ្ឌកម្មនាថ្ងៃមួយដ៏ធំធេងបំផុត
قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេថា តើអ្នកបានមកកាន់ពួកយើងនេះ ដើម្បីអ្នក នឹងបំប្លែងពួកយើងពីម្ចាស់របស់ពួកយើងឬ? ដូចនេះ សូមអ្នកនាំមកកាន់យើង នូវអ្វីដែលអ្នក សន្យាចំពោះយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកអ្នកទៀងត្រង់មែន
قَالَ إِنَّمَا الْعِلْمُ عِنْدَ اللَّهِ وَأُبَلِّغُكُمْ مَا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
គេបានថា ការ ចេះដឹង គឺនៅលើអល់ឡោះប៉ុណ្ណោះ ហើយយើងផ្តល់ទៅកាន់ពួកអ្នក នូវអ្វីដែលគេបានចាត់ បញ្ជូនយើងឱ្យនាំវាមក ក៏ប៉ុន្តែយើងឃើញពួកអ្នកជាក្រុមមនុស្សមួយដែលល្ងង់ខ្លៅ
فَلَمَّا رَأَوْهُ عَارِضًا مُسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُمْ بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
លុះ នៅពេលដែលពួកគេបានឃើញវាដូចជាពពកមួយ ដែលតំរង់ទៅជ្រលងភ្នំរបស់ពួកគេ ពួកគេ ថា នេះគឺជាពពកមួយដែលនាំភ្លៀងមកឱ្យពួកយើង។ ពុំមែនទេ ការពិត វាជាអ្វីដែលពួកអ្នក បានទទួលសុំឱ្យវាឆាប់មកដល់ គឺជាវាយោមួយដែលក្នុងវា គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
វានឹងបំផ្លាញនូវរាល់វត្ថុទាំងអស់ ដោយកិច្ចបញ្ជារបស់ម្ចាស់វា រួចមកពួកគេមិនត្រូវគេ មើល ឃើញក្រៅពីលំនៅឋានៗពួកគេឡើយ។ ប្រៀបដូចទាំងនេះហើយ ដែលយើងនឹងទូទាត់ ក្រុមមនុស្សឧក្រិដ្ឋ

Choose other languages: