Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #27 Translated in Khmer

قَالَ إِنَّمَا الْعِلْمُ عِنْدَ اللَّهِ وَأُبَلِّغُكُمْ مَا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
គេបានថា ការ ចេះដឹង គឺនៅលើអល់ឡោះប៉ុណ្ណោះ ហើយយើងផ្តល់ទៅកាន់ពួកអ្នក នូវអ្វីដែលគេបានចាត់ បញ្ជូនយើងឱ្យនាំវាមក ក៏ប៉ុន្តែយើងឃើញពួកអ្នកជាក្រុមមនុស្សមួយដែលល្ងង់ខ្លៅ
فَلَمَّا رَأَوْهُ عَارِضًا مُسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُمْ بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
លុះ នៅពេលដែលពួកគេបានឃើញវាដូចជាពពកមួយ ដែលតំរង់ទៅជ្រលងភ្នំរបស់ពួកគេ ពួកគេ ថា នេះគឺជាពពកមួយដែលនាំភ្លៀងមកឱ្យពួកយើង។ ពុំមែនទេ ការពិត វាជាអ្វីដែលពួកអ្នក បានទទួលសុំឱ្យវាឆាប់មកដល់ គឺជាវាយោមួយដែលក្នុងវា គឺទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
វានឹងបំផ្លាញនូវរាល់វត្ថុទាំងអស់ ដោយកិច្ចបញ្ជារបស់ម្ចាស់វា រួចមកពួកគេមិនត្រូវគេ មើល ឃើញក្រៅពីលំនៅឋានៗពួកគេឡើយ។ ប្រៀបដូចទាំងនេះហើយ ដែលយើងនឹងទូទាត់ ក្រុមមនុស្សឧក្រិដ្ឋ
وَلَقَدْ مَكَّنَّاهُمْ فِيمَا إِنْ مَكَّنَّاكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًا وَأَبْصَارًا وَأَفْئِدَةً فَمَا أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَا أَبْصَارُهُمْ وَلَا أَفْئِدَتُهُمْ مِنْ شَيْءٍ إِذْ كَانُوا يَجْحَدُونَ بِآيَاتِ اللَّهِ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ហើយជាការពិតណាស់ យើងបានផ្តល់សម្បទារបស់ពួកគេ នៅក្នុងអ្វី ដែល យើងឥតបានផ្តល់សម្បទាទៅពួកអ្នកទេ ហើយបានចាត់ឱ្យពួកគេមានសោតវិញ្ញាណ និងចក្ខុវិញ្ញាណព្រមទាំងទឹកចិត្ត រួចមក សោតវិញ្ញាណរបស់ពួកគេ ចក្ខុវិញ្ញាណរបស់ពួកគេ និងទឹកចិត្តរបស់ពួកគេ ឥតបានផ្តល់គុណប្រយោជន៍ចំពោះពួកគេបន្តិចសោះឡើយ ពីព្រោះ ពួកគេធ្លាប់តែជំទាស់នឹងអាយ៉ាត់ៗរបស់អល់ឡោះ ហើយបានគ្របដណ្តប់ពួកគេ ដោយអ្វី ដែលពួកគេធ្លាប់តែចំអកឡកឡាយវានោះ
وَلَقَدْ أَهْلَكْنَا مَا حَوْلَكُمْ مِنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ
ហើយជាការពិតណាស់ យើងបានបំផ្លាញភូមិករ ដែលមានជុំវិញពួកអ្នក ហើយយើងបានបកស្រាយនូវអាយ៉ាត់ៗ សង្ឃឹមថា ពួកគេនឹងវិលវិញ

Choose other languages: