Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #25 Translated in Khmer

إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
ការពិតពួកដែលមិនជឿនឹងរាល់អាយ៉ាត់អល់ឡោះ ហើយពួកគេកាប់សម្លាប់ណាពីទាំងឡាយដោយឥតត្រឹមត្រូវ និងបានកាប់សម្លាប់មនុស្សដែលដាក់ឱវាទមនុស្សឱ្យប្រកាន់យុត្តិធម៌ ចូរអ្នកផ្តល់ដំណឹងរីករាយទៅចំពោះពួកគេស្តីពីទោសទណ្ឌយ៉ាងខ្លោចផ្សាបំផុត
أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យអស់នៅក្នុងលោកិយ​​ និងលោកខាងមុខ។ហើយពួកគេគ្មានអ្នកណាជួយដែរ
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលគេបានប្រទានមួយចំណែកនៃគម្ពីរ គេហៅពួកគេទៅកាន់គម្ពីរអល់ឡោះដើម្បីសម្រេចក្តីរវាងពួកគេ ក្រោយមកមួយក្រុមនៃពួកគេបែរខ្នងទាំងពួកគេជាពួកគេចវេះ
ذَٰلِكَ بِأَنَّهُمْ قَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِمْ مَا كَانُوا يَفْتَرُونَ
ទាំងនោះ ដោយសារពួកគេថានរកនឹងមិនប៉ះពាល់យើងទេ មានតែប៉ុន្មានថ្ងៃដែលគេកំណត់ប៉ុណ្ណោះ។ អ្វីីដែលពួកគេធ្លាប់ភូតកុហកនោះបានបោកបញ្ឆោត ពួកគេក្នុងសាសនាពួកគេ
فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
តើយ៉ាងដូចម្តេចទៅ? នៅពេលដែលយើងប្រមូលពួកគេសម្រាប់ថ្ងៃមួយដែលគ្មានការសង្ស័យនោះហើយគ្រប់ៗរូបត្រូវបានគេបំពេញជូននូវអ្វីដែលខ្លូនបានប្រព្រឹត្ត ហើយពួកគេក៏មិនត្រូវរងអំពើអយុត្តិធម៌ទេ

Choose other languages: