Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #24 Translated in Khmer

فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُلْ لِلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوْا ۖ وَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
ហើយប្រសិនបើពួកគេដេញដោលនឹងអ្នក អ្នកត្រូវនិយាយថាយើងនិងអ្នកដែលតាមយើងបានប្រគល់ខ្លួនទៅឱ្យអល់ឡោះហើយ។ ហើយចូរអ្នកត្រូវនិយាយទៅកាន់ពួកដែលគេបានប្រទានគម្ពីរ និងពួកល្ងង់ខ្លៅថា តើពួកអ្នកបានចុះចូលហើយឬ។ ប្រសិនបើពួកគេបានចុះចូលហើយនោះពួកគេប្រាកដជានឹងទទួលបានមគ្គុទ្ទេសន៍។ ហើយប្រសិនបើពួកគេបែរខ្នងវិញភារកិច្ចអ្នកត្រឹម តែផ្តល់សារប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុតចំពោះពួកដែលគោរព
إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
ការពិតពួកដែលមិនជឿនឹងរាល់អាយ៉ាត់អល់ឡោះ ហើយពួកគេកាប់សម្លាប់ណាពីទាំងឡាយដោយឥតត្រឹមត្រូវ និងបានកាប់សម្លាប់មនុស្សដែលដាក់ឱវាទមនុស្សឱ្យប្រកាន់យុត្តិធម៌ ចូរអ្នកផ្តល់ដំណឹងរីករាយទៅចំពោះពួកគេស្តីពីទោសទណ្ឌយ៉ាងខ្លោចផ្សាបំផុត
أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យអស់នៅក្នុងលោកិយ​​ និងលោកខាងមុខ។ហើយពួកគេគ្មានអ្នកណាជួយដែរ
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលគេបានប្រទានមួយចំណែកនៃគម្ពីរ គេហៅពួកគេទៅកាន់គម្ពីរអល់ឡោះដើម្បីសម្រេចក្តីរវាងពួកគេ ក្រោយមកមួយក្រុមនៃពួកគេបែរខ្នងទាំងពួកគេជាពួកគេចវេះ
ذَٰلِكَ بِأَنَّهُمْ قَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِمْ مَا كَانُوا يَفْتَرُونَ
ទាំងនោះ ដោយសារពួកគេថានរកនឹងមិនប៉ះពាល់យើងទេ មានតែប៉ុន្មានថ្ងៃដែលគេកំណត់ប៉ុណ្ណោះ។ អ្វីីដែលពួកគេធ្លាប់ភូតកុហកនោះបានបោកបញ្ឆោត ពួកគេក្នុងសាសនាពួកគេ

Choose other languages: