Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #27 Translated in Khmer

أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលគេបានប្រទានមួយចំណែកនៃគម្ពីរ គេហៅពួកគេទៅកាន់គម្ពីរអល់ឡោះដើម្បីសម្រេចក្តីរវាងពួកគេ ក្រោយមកមួយក្រុមនៃពួកគេបែរខ្នងទាំងពួកគេជាពួកគេចវេះ
ذَٰلِكَ بِأَنَّهُمْ قَالُوا لَنْ تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِمْ مَا كَانُوا يَفْتَرُونَ
ទាំងនោះ ដោយសារពួកគេថានរកនឹងមិនប៉ះពាល់យើងទេ មានតែប៉ុន្មានថ្ងៃដែលគេកំណត់ប៉ុណ្ណោះ។ អ្វីីដែលពួកគេធ្លាប់ភូតកុហកនោះបានបោកបញ្ឆោត ពួកគេក្នុងសាសនាពួកគេ
فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
តើយ៉ាងដូចម្តេចទៅ? នៅពេលដែលយើងប្រមូលពួកគេសម្រាប់ថ្ងៃមួយដែលគ្មានការសង្ស័យនោះហើយគ្រប់ៗរូបត្រូវបានគេបំពេញជូននូវអ្វីដែលខ្លូនបានប្រព្រឹត្ត ហើយពួកគេក៏មិនត្រូវរងអំពើអយុត្តិធម៌ទេ
قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَنْ تَشَاءُ وَتَنْزِعُ الْمُلْكَ مِمَّنْ تَشَاءُ وَتُعِزُّ مَنْ تَشَاءُ وَتُذِلُّ مَنْ تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ថាទៅ ឱអល់ឡោះជាអ្នកគ្រប់គ្រងអំណាច លោកប្រទានអំណាចទៅជនដែលលោកប្រាថ្នា លោកដកហូតអំណាចពីជនដែលលោកប្រាថ្នា លោកផ្តល់កិត្តិយសដល់ជនដែលលោកប្រាថ្នា ហើយលោក ផ្តល់ក្តីអាប់យសដល់ជនដែលលោកប្រាថ្នា។ នៅក្នុងយ៉ាទីលោកគឺអំពើល្អ។ ការពិតលោកជាអ្នកដែលមានមហិទ្ធិប្ញទ្ធិបំផុតលើអ្វីៗទាំងអស់
تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَنْ تَشَاءُ بِغَيْرِ حِسَابٍ
លោកបញ្ចូលយប់ទៅក្នុងថ្ងៃ ហើយលោកបញ្ចូលថ្ងៃទៅក្នុងយប់។ ហើយលោកបញ្ចោញជីវិតពីក្តីស្លាប់ហើយលោកបញ្ចោញក្តីស្លាប់ពីជីវិត។ ហើយលោក ប្រទានអាហារដល់ជនដែលលោកប្រាថ្នាដោយហួសពីការស្មាន

Choose other languages: