Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #23 Translated in Khmer

إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ۗ وَمَا اخْتَلَفَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۗ وَمَنْ يَكْفُرْ بِآيَاتِ اللَّهِ فَإِنَّ اللَّهَ سَرِيعُ الْحِسَابِ
ជាការពិតណាស់ សាសនារបស់អល់ឡោះគឺឥស្លាម។ ពួកដែលគេបានប្រទានគម្ពីរឥតមានខ្វែងគំនិតគ្នាទេមានតែបន្ទាប់ពីចំណេះដឹងបានទៅដល់ពួកគេហើយដោយសារការឈ្នានីសរវាងពួកគេ។ ជនដែលមិនជឿនឹងបណ្តាអាយ៉ាត់អល់ឡោះពិតជាត្រូវអល់ឡោះជំរះក្តីយ៉ាងលឿនបំផុត
فَإِنْ حَاجُّوكَ فَقُلْ أَسْلَمْتُ وَجْهِيَ لِلَّهِ وَمَنِ اتَّبَعَنِ ۗ وَقُلْ لِلَّذِينَ أُوتُوا الْكِتَابَ وَالْأُمِّيِّينَ أَأَسْلَمْتُمْ ۚ فَإِنْ أَسْلَمُوا فَقَدِ اهْتَدَوْا ۖ وَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
ហើយប្រសិនបើពួកគេដេញដោលនឹងអ្នក អ្នកត្រូវនិយាយថាយើងនិងអ្នកដែលតាមយើងបានប្រគល់ខ្លួនទៅឱ្យអល់ឡោះហើយ។ ហើយចូរអ្នកត្រូវនិយាយទៅកាន់ពួកដែលគេបានប្រទានគម្ពីរ និងពួកល្ងង់ខ្លៅថា តើពួកអ្នកបានចុះចូលហើយឬ។ ប្រសិនបើពួកគេបានចុះចូលហើយនោះពួកគេប្រាកដជានឹងទទួលបានមគ្គុទ្ទេសន៍។ ហើយប្រសិនបើពួកគេបែរខ្នងវិញភារកិច្ចអ្នកត្រឹម តែផ្តល់សារប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុតចំពោះពួកដែលគោរព
إِنَّ الَّذِينَ يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ النَّبِيِّينَ بِغَيْرِ حَقٍّ وَيَقْتُلُونَ الَّذِينَ يَأْمُرُونَ بِالْقِسْطِ مِنَ النَّاسِ فَبَشِّرْهُمْ بِعَذَابٍ أَلِيمٍ
ការពិតពួកដែលមិនជឿនឹងរាល់អាយ៉ាត់អល់ឡោះ ហើយពួកគេកាប់សម្លាប់ណាពីទាំងឡាយដោយឥតត្រឹមត្រូវ និងបានកាប់សម្លាប់មនុស្សដែលដាក់ឱវាទមនុស្សឱ្យប្រកាន់យុត្តិធម៌ ចូរអ្នកផ្តល់ដំណឹងរីករាយទៅចំពោះពួកគេស្តីពីទោសទណ្ឌយ៉ាងខ្លោចផ្សាបំផុត
أُولَٰئِكَ الَّذِينَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ وَمَا لَهُمْ مِنْ نَاصِرِينَ
ពួកទាំងនោះហើយដែលអំពើទាំងឡាយរបស់ពួកគេបានរលាយសាបសូន្យអស់នៅក្នុងលោកិយ​​ និងលោកខាងមុខ។ហើយពួកគេគ្មានអ្នកណាជួយដែរ
أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِنَ الْكِتَابِ يُدْعَوْنَ إِلَىٰ كِتَابِ اللَّهِ لِيَحْكُمَ بَيْنَهُمْ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ وَهُمْ مُعْرِضُونَ
តើអ្នកមិនឃើញទេឬ? ចំពោះពួកដែលគេបានប្រទានមួយចំណែកនៃគម្ពីរ គេហៅពួកគេទៅកាន់គម្ពីរអល់ឡោះដើម្បីសម្រេចក្តីរវាងពួកគេ ក្រោយមកមួយក្រុមនៃពួកគេបែរខ្នងទាំងពួកគេជាពួកគេចវេះ

Choose other languages: