Quran Apps in many lanuages:

Surah Yusuf Ayahs #23 Translated in Khmer

وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ
ហើយពួកទូរចរបានធ្វើដំណើរមក រួចពួកគេក៏បានចាត់អ្នករត់ទឹកនៃពួកគេ រួចអ្នកនោះបានទំលាក់ធុងរបស់គេទៅ។ គេនិយាយថា ឱរីករាយណាស់! នេះគឺជាកុមារា ម្នាក់។ ហើយពួកគេបានលាក់ទុកយូសុហ្វជាមួយនឹងទំនិញ។ ហើយអល់ឡោះ គឺជាអ្នកដែល ដឹងបំផុតនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ត
وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
រួចមក ពួកគេបានលក់វានឹងតំលៃមួយដ៏ថោក តែចំនួនប៉ុន្មានឌីរហាំតែប៉ុណ្ណោះ ហើយពួកគេ គឺមានក្នុងចំណោមអ្នកបញ្ចុះតំលៃក្នុងរឿង នេះ
وَقَالَ الَّذِي اشْتَرَاهُ مِنْ مِصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِنْ تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
អ្នកមកពីអេហ្ស៊ីប ដែលបានទិញយូសុហ្វ បាននិយាយទៅកាន់ភរិយារបស់គាត់ថា ចូរនាងរៀបចំឱ្យបានសមរម្យចំពោះកន្លែងស្នាក់នៅរបស់វា សង្ឃឹមថា កុមារនេះនឹងផ្តល់ ផលប្រយោជន៍ដល់យើង ឬមួយយើងយកកុមារនេះធ្វើជាកូន ។ ហើយប្រៀបបីដូចនេះ ហើយ ដែលយើងបានកំណត់ទីកន្លែងសំរាប់យូសុហ្វនៅលើផែនដី ព្រមទាំងយើងនឹងបាន បង្រៀនយូសុហ្វស្តីពីការកាត់រឿងសុបិនទាំងឡាយ។ ហើយអល់ឡោះជាអ្នកដែលឈ្នះនៅ លើកិច្ចការរបស់លោក ក៏ប៉ុន្តែភាគច្រើនណាស់នៃមនុស្សមិនបានដឹងទេ
وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ហើយនៅ ពេលដែលយូសុហ្វបានឈានដល់អាយុពេញវ័យ យើងក៏បានផ្តល់ទៅគាត់នូវគតិបណ្ឌិត និង វិជ្ជា។ប្រៀបដូចទាំងនេះហើយ ដែលយើងនឹងទូទាត់ចំពោះពួកដែលបានសាងកុសល
وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَنْ نَفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
រួចមក នារីដែលយូសុហ្វនៅក្នុងផ្ទះរបស់នាងនោះ បានលួងលោមយូសុហ្វពីរូបយូសុហ្វ ផ្ទាល់ ហើយនាងបានបិទទ្វារទាំងឡាយ រួចនាងថា ចូរអ្នកមកនេះ! យូសុហ្វថា សូម អល់ឡោះការពារខ្ញុំ! ការពិតលោក(ប្តីរបស់នាង) ជាចៅហ្វាយរបស់ខ្ញុំ គឺជាកន្លែងនៅ របស់ខ្ញុំដ៏ល្អជាងគេ។ ការពិតពួកអយុត្តិធម៌នឹងមិនឈ្នះឡើយ

Choose other languages: