Quran Apps in many lanuages:

Surah Yusuf Ayahs #24 Translated in Khmer

وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
រួចមក ពួកគេបានលក់វានឹងតំលៃមួយដ៏ថោក តែចំនួនប៉ុន្មានឌីរហាំតែប៉ុណ្ណោះ ហើយពួកគេ គឺមានក្នុងចំណោមអ្នកបញ្ចុះតំលៃក្នុងរឿង នេះ
وَقَالَ الَّذِي اشْتَرَاهُ مِنْ مِصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِنْ تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
អ្នកមកពីអេហ្ស៊ីប ដែលបានទិញយូសុហ្វ បាននិយាយទៅកាន់ភរិយារបស់គាត់ថា ចូរនាងរៀបចំឱ្យបានសមរម្យចំពោះកន្លែងស្នាក់នៅរបស់វា សង្ឃឹមថា កុមារនេះនឹងផ្តល់ ផលប្រយោជន៍ដល់យើង ឬមួយយើងយកកុមារនេះធ្វើជាកូន ។ ហើយប្រៀបបីដូចនេះ ហើយ ដែលយើងបានកំណត់ទីកន្លែងសំរាប់យូសុហ្វនៅលើផែនដី ព្រមទាំងយើងនឹងបាន បង្រៀនយូសុហ្វស្តីពីការកាត់រឿងសុបិនទាំងឡាយ។ ហើយអល់ឡោះជាអ្នកដែលឈ្នះនៅ លើកិច្ចការរបស់លោក ក៏ប៉ុន្តែភាគច្រើនណាស់នៃមនុស្សមិនបានដឹងទេ
وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ហើយនៅ ពេលដែលយូសុហ្វបានឈានដល់អាយុពេញវ័យ យើងក៏បានផ្តល់ទៅគាត់នូវគតិបណ្ឌិត និង វិជ្ជា។ប្រៀបដូចទាំងនេះហើយ ដែលយើងនឹងទូទាត់ចំពោះពួកដែលបានសាងកុសល
وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَنْ نَفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
រួចមក នារីដែលយូសុហ្វនៅក្នុងផ្ទះរបស់នាងនោះ បានលួងលោមយូសុហ្វពីរូបយូសុហ្វ ផ្ទាល់ ហើយនាងបានបិទទ្វារទាំងឡាយ រួចនាងថា ចូរអ្នកមកនេះ! យូសុហ្វថា សូម អល់ឡោះការពារខ្ញុំ! ការពិតលោក(ប្តីរបស់នាង) ជាចៅហ្វាយរបស់ខ្ញុំ គឺជាកន្លែងនៅ របស់ខ្ញុំដ៏ល្អជាងគេ។ ការពិតពួកអយុត្តិធម៌នឹងមិនឈ្នះឡើយ
وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَنْ رَأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ
ជាការពិតណាស់ នាងមានចំណង់នឹងយូសុហ្វ ហើយយូសុហ្វក៏មានចំណង់នឹងនាងវិញដែរប្រសិនបើ យូសុហ្វមិនបានឃើញភស្តុតាងរបស់ម្ចាស់គាត់ទេ។ ប្រៀបដូចទាំងនេះហើយ ដែល យើងនឹងញែកចេញពីគេនូវអំពើអកុសល និងអាក្រក់ទាំងឡាយ។ ការពិតយូសុហ្វ ក្នុង ចំណោមពួកអ្នកដែលគោរពយើងដ៏ស្មោះត្រង់

Choose other languages: