Quran Apps in many lanuages:

Surah Yunus Ayahs #71 Translated in Khmer

هُوَ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَسْمَعُونَ
លោក ដែលបានចាត់ឱ្យពួកអ្នកមានរាត្រីកាល សំរាប់ពួកអ្នកនឹងសំរាកកាយ និងទិវាកាល សំរាប់មើលឃើញច្បាស់។ នៅក្នុងព្រឹត្តិការណ៍ទាំងនេះ គឺពិតជាភស្តុតាងសំរាប់ក្រុមមនុស្សមួយ ដែលបានផ្ទៀងស្តាប់
قَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ هُوَ الْغَنِيُّ ۖ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ إِنْ عِنْدَكُمْ مِنْ سُلْطَانٍ بِهَٰذَا ۚ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ពួកគេថា អល់ឡោះទទួលយកធ្វើជាបុត្រ។ មហាបរិសុទ្ធលោក។ លោកជាអ្នកដែលមានបំផុត។ លោកមានអ្វីៗនៅឯមេឃ និងអ្វីៗនៅឯ ភពផែនដី។ ដោយសារតែនេះ នៅក្បែរពួកអ្នក គឺគ្មានភស្តុតាងណា មួយឡើយ។ តើពួកអ្នកនិយាយទៅលើអល់ឡោះ នូវអ្វីដែលពួកអ្នក មិនដឹងនោះឬ?
قُلْ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ចូរស្រដីចុះថា ពួកដែលបានមួលបង្កាច់ទៅលើ អល់ឡោះនោះ ពិតជានឹងមិនឈ្នះសោះឡើយ
مَتَاعٌ فِي الدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُهُمْ ثُمَّ نُذِيقُهُمُ الْعَذَابَ الشَّدِيدَ بِمَا كَانُوا يَكْفُرُونَ
ការត្រេកត្រអាល មាននៅក្នុងលោកិយ ក្រោយមក ឆ្ពោះទៅកាន់យើង គឺជាទីវិល ត្រលប់របស់ពួកគេ ក្រោយមក យើងឱ្យពួកគេភ្លក្សរសជាតិទណ្ឌកម្ម ដ៏តឹងរ៉ឹងបំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានអជំនឿនោះ
وَاتْلُ عَلَيْهِمْ نَبَأَ نُوحٍ إِذْ قَالَ لِقَوْمِهِ يَا قَوْمِ إِنْ كَانَ كَبُرَ عَلَيْكُمْ مَقَامِي وَتَذْكِيرِي بِآيَاتِ اللَّهِ فَعَلَى اللَّهِ تَوَكَّلْتُ فَأَجْمِعُوا أَمْرَكُمْ وَشُرَكَاءَكُمْ ثُمَّ لَا يَكُنْ أَمْرُكُمْ عَلَيْكُمْ غُمَّةً ثُمَّ اقْضُوا إِلَيَّ وَلَا تُنْظِرُونِ
ចូរអ្នកសូត្រទៅលើពួកគេ នូវព្រឹត្តការណ៍ណូហ៍ នៅពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្ស គាត់ថា នែក្រុមរបស់យើង ប្រសិនបើឋានៈរបស់យើង និងការក្រើនរំលឹករបស់យើងនឹង អាយ៉ាត់ៗអល់ឡោះនោះ វាបានធ្ងន់ធ្ងរទៅលើពួកអ្នក គឺលើអល់ឡោះ យើងប្រគល់ខ្លួន ដូច្នេះ ចូរពួកអ្នកប្រមូលផ្តុំផែនការរបស់ពួកអ្នក និងវត្ថុស៊ីរិករបស់ពួកអ្នក ក្រោយមក ផែនការរបស់ពួក អ្នក គ្មានការបិទបាំងលើពួកអ្នកឡើយ ក្រោយមកទៀត ចូរពួកអ្នកសំរេចមកកាន់យើងចុះ ហើយ ពួកអ្នកមិនបាច់ពន្យារពេលឱ្យយើងទៀតឡើយ

Choose other languages: