Quran Apps in many lanuages:

Surah Yunus Ayahs #23 Translated in Khmer

وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
មនុស្សឥតមានសណ្ឋានអ្វីក្រៅពី សហគមន៍តែមួយនោះទេ រួចមកពួកគេបានខ្វែងគំនិតគ្នា។ ហើយបើពាក្យពេចន៍ អំពីម្ចាស់របស់អ្នកមិនបានកន្លងផុតទៅទេ ប្រាកដជាគេបានសំរេចរវាងពួកគេក្នុង អ្វីដែលពួកគេតែងតែខ្វែងគំនិតគ្នាក្នុងប្រការនោះ
وَيَقُولُونَ لَوْلَا أُنْزِلَ عَلَيْهِ آيَةٌ مِنْ رَبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
ហើយពួកគេបាននិយាយថា ហេតុម្តេចគេមិនបានដាក់ចុះទៅលើមូហាំម៉ាត់ នូវអាយ៉ាត់មួយពីម្ចាស់របស់គេ? ដូចនេះ ថាទៅ អាថ៌កំបាំង គឺពិតជាកម្មសិទ្ធិរបស់អល់ឡោះសុទ្ធសាធ ហេតុនេះចូរ ពួកអ្នករង់ចាំចុះ យើងពិតជាក្នុងចំណោមពួកដែលរង់ចាំរួមជាមួយពួកអ្នកដែរ
وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِنْ بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُمْ مَكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ
ហើយកាលណាយើងបានផ្តល់នូវរសជាតិអាណិតអាសូរមួយទៅកាន់មនុស្ស បន្ទាប់ពីគ្រោះ កំណាចបានប៉ះទង្គិចពួគគេ រំពេចនោះ ពួកគេមានល្បិចកលភ្លាមដាក់អាយ៉ាត់ៗរបស់យើង។ ថាទៅ! អល់ឡោះរហ័សរហួនបំផុតនូវឧបាយកល។ រ៉សូលៗរបស់យើង ពិតជាកត់ត្រានូវ អ្វីដែលពួកអ្នកប្រើល្បិចកល
هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنْتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِمْ بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِنْ كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنْجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
លោកដែលឱ្យពួកអ្នកធ្វើដំណើរនៅលើគោក និងសមុទ្រ រហូតទាល់តែកាលណាពួកអ្នកបាននៅលើនាវា ហើយនាវាក៏បាននាំពួកួគេដោយវាយោ មួយដ៏ល្អប្រណីត ពេលនោះ ពួកគេបានសប្បាយរីករាយដោយសារវាយោនោះ។ វាយោ មួយដែលបានបក់បោកខ្លាំងមកដល់នាវានោះ ហើយរលកពីគ្រប់ទិសទីក៏បានមកដល់ពួកគេ ដែរ ពេលនោះ ពួកគេបាននឹកស្មានថា ពួកគេពិតជាត្រូវបានមរណភាពហ៊ុមព័ទ្ធពួកគេ ពួក គេក៏បានស្រែកហៅទៅអល់ឡោះ ដោយស្មោះស្ម័គ្របំផុតចំពោះសាសនា ដើម្បីលោកថា បើលោកបានសង្គ្រោះយើងពីសភាពនេះ យើងប្រាកដជាក្លាយក្នុងចំណោមពួកកតញ្ញូ
فَلَمَّا أَنْجَاهُمْ إِذَا هُمْ يَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۗ يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰ أَنْفُسِكُمْ ۖ مَتَاعَ الْحَيَاةِ الدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ក្រោយមក ក្នុងខណៈដែលលោកបានសង្គ្រោះពួកគេហើយ ស្រាប់តែពួកគេផ្គើននៅលើដី ដោយឥតសច្ចភាពសោះ។ ឱមនុស្សទាំងឡាយ! ការពិតការផ្គើនរបស់ពួកអ្នក តែលើខ្លួនពួក អ្នកប៉ុណ្ណោះ វាជាសេចក្តីត្រេកត្រអាលនាជីវិតលោកិយ ក្រោយមកឆ្ពោះទៅយើង គឺជា កន្លែងត្រលប់របស់ពួកអ្នក រួចយើងប្រាប់ទៅពួកអ្នក នូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត

Choose other languages: