Quran Apps in many lanuages:

Surah Ta-Ha Ayahs #63 Translated in Khmer

قَالَ مَوْعِدُكُمْ يَوْمُ الزِّينَةِ وَأَنْ يُحْشَرَ النَّاسُ ضُحًى
មូសាថា ពេលណាត់របស់ពួកអ្នក គឺនៅថ្ងៃបុណ្យ ហើយ មនុស្សនឹងត្រូវកេណ្ឌមកនៅពេលព្រឹក
فَتَوَلَّىٰ فِرْعَوْنُ فَجَمَعَ كَيْدَهُ ثُمَّ أَتَىٰ
រួចមក ហ្វារ៉ាអុងក៏បានក្រោកចេញ ហើយគេបាន ប្រមូលនូវល្បិចកលរបស់គេ ក្រោយមកគេបានមកដល់វិញ
قَالَ لَهُمْ مُوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُمْ بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ
មូសាបាននិយាយទៅកាន់ ពួកគេថា អភ័ព្វណាស់ពួកអ្នក ចូរពួកអ្នកកុំមួលបង្កាច់ទៅលើអល់ឡោះ ពុំនោះសោត លោក នឹងបំផ្លាញខ្ទេចចំពោះពួកអ្នក ដោយទណ្ឌកម្មមួយ។ ហើយអ្នកដែលបានមួលបង្កាច់ ពិតជាបាន ខាតបង់
فَتَنَازَعُوا أَمْرَهُمْ بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ
រួចមក ពួកគេបានឈ្លោះប្រកែកគ្នាចំពោះការងាររបស់ពួកគេ រវាងពួកគេ ហើយ ពួកគេបានលាក់អាថ៌កំបាំងនូវការពិគ្រោះ
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ
ពួកគេនិយាយថា ការពិតទាំងពីរនាក់នេះ ពិត ជាគ្រូមន្តអាគមទាំងពីរ ដែលគេទាំងពីរនាក់មានបំណងនឹងបណ្តេញពួកអ្នកពីទឹកដីរបស់ពួក អ្នក ដោយសារមន្តអាគមរបស់គេទាំងពីរ ហើយគេទាំងពីរនឹងនាំឱ្យបាត់បង់ប្រពៃណីរបស់ ពួកអ្នកដែលល្អផូរផង់

Choose other languages: