Quran Apps in many lanuages:

Surah Ta-Ha Ayahs #66 Translated in Khmer

فَتَنَازَعُوا أَمْرَهُمْ بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ
រួចមក ពួកគេបានឈ្លោះប្រកែកគ្នាចំពោះការងាររបស់ពួកគេ រវាងពួកគេ ហើយ ពួកគេបានលាក់អាថ៌កំបាំងនូវការពិគ្រោះ
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَنْ يُخْرِجَاكُمْ مِنْ أَرْضِكُمْ بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ
ពួកគេនិយាយថា ការពិតទាំងពីរនាក់នេះ ពិត ជាគ្រូមន្តអាគមទាំងពីរ ដែលគេទាំងពីរនាក់មានបំណងនឹងបណ្តេញពួកអ្នកពីទឹកដីរបស់ពួក អ្នក ដោយសារមន្តអាគមរបស់គេទាំងពីរ ហើយគេទាំងពីរនឹងនាំឱ្យបាត់បង់ប្រពៃណីរបស់ ពួកអ្នកដែលល្អផូរផង់
فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ
ហេតុនេះ ចូរពួកអ្នកប្រមូលផ្តុំល្បិចកលរបស់ពួកអ្នក ក្រោយមក ពួកអ្នកត្រូវមកដល់ជាជួរមួយ។ នាថ្ងៃនេះ អ្នកដែលយកឈ្នះ ពិតជាបានជោគជ័យហើយ
قَالُوا يَا مُوسَىٰ إِمَّا أَنْ تُلْقِيَ وَإِمَّا أَنْ نَكُونَ أَوَّلَ مَنْ أَلْقَىٰ
ពួកគេថា នែ៎មូសា! តើអ្នកត្រូវបោះមុន ឬយើងជាអ្នកត្រូវបោះមុន
قَالَ بَلْ أَلْقُوا ۖ فَإِذَا حِبَالُهُمْ وَعِصِيُّهُمْ يُخَيَّلُ إِلَيْهِ مِنْ سِحْرِهِمْ أَنَّهَا تَسْعَىٰ
មូសាថា ទេ! សូមពួក អ្នកបោះទៅ!។ ពេលនោះ ស្រាប់តែខ្សែពួរពួកគេ និងដំបងពួកគេ ដោយសារមន្តអាគមពួកគេ ត្រូវធ្វើឱ្យមូសានឹកក្នុងចិត្តថា វាកំពុងតែលូនមកយ៉ាងរហ័ស

Choose other languages: