Quran Apps in many lanuages:

Surah Ta-Ha Ayahs #123 Translated in Khmer

وَأَنَّكَ لَا تَظْمَأُ فِيهَا وَلَا تَضْحَىٰ
ហើយសម្រាប់អ្នក ពិតជាអ្នកនឹងមិនស្រេកទេក្នុងសួគ៌ា ហើយនឹង ក៏មិនត្រូវកំដៅថ្ងៃដែរ
فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَا يَبْلَىٰ
ស្ហៃតនក៏បានខ្សឹបខ្សៀវទៅកាន់អាដាមដោយថា ឱអាដាម តើយើងបានបង្ហាញអ្នកហើយឬទៅលើដើមឈើអមតៈ និងអធិបតីមួយដែលនឹងមិន ទៅជាវិនាសឡើយ
فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ
គេទាំងពីរក៏បានបរិភោគនៃដើមឈើនោះ កេរ្តិ៍ភេទរបស់គេ ទាំងពីរក៏បានលេចអាក្រាតចំពោះគេទាំងពីរ ហើយគេទាំងពីរក៏ផ្តើមដេរបិទបាំងគេ ទាំងពីរដោយស្លឹកឈើនៃសួគ៌ា។ ហើយអាដាមបានមានះចំពោះម្ចាស់គាត់ ហើយគាត់ ក៏បានរសាត់អណ្តែត
ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ
ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ រួចមកលោក ទទួលការសារភាពរបស់គាត់ និងលោកធ្វើមគ្គុទ្ទេស
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ
អល់ឡោះបានថា ចូរពួកអ្នក ចុះចេញពីសួគ៌ាទាំងអស់គ្នាទៅ។ ភាគខ្លះនៃពួកអ្នកជាសត្រូវមួយសម្រាប់ភាគខ្លះទៀត ។ ប្រសិនណាបើមគ្គុទ្ទេសន៍ណាមួយអំពីយើងទៅដល់ពួកអ្នក រួចមក ជនដែលធ្វើតាម មគ្គុទ្ទេសន៍របស់យើង ជននោះនឹងមិនភាន់វង្វេងទេ ហើយក៏មិនអពមង្គលដែរ

Choose other languages: