Quran Apps in many lanuages:

Surah Ta-Ha Ayahs #126 Translated in Khmer

ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ
ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ រួចមកលោក ទទួលការសារភាពរបស់គាត់ និងលោកធ្វើមគ្គុទ្ទេស
قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُمْ مِنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ
អល់ឡោះបានថា ចូរពួកអ្នក ចុះចេញពីសួគ៌ាទាំងអស់គ្នាទៅ។ ភាគខ្លះនៃពួកអ្នកជាសត្រូវមួយសម្រាប់ភាគខ្លះទៀត ។ ប្រសិនណាបើមគ្គុទ្ទេសន៍ណាមួយអំពីយើងទៅដល់ពួកអ្នក រួចមក ជនដែលធ្វើតាម មគ្គុទ្ទេសន៍របស់យើង ជននោះនឹងមិនភាន់វង្វេងទេ ហើយក៏មិនអពមង្គលដែរ
وَمَنْ أَعْرَضَ عَنْ ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنْكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ
ហើយជនដែលបែរងាកចេញពីការរលឹកយើង ជននោះពិតជាមានជីវភាពមួយដ៏ចង្អៀត ហើយយើងនឹងកេណ្ឌជននោះ នាថ្ងៃត្រូវរស់ឡើងវិញទាំងខ្វាក់
قَالَ رَبِّ لِمَ حَشَرْتَنِي أَعْمَىٰ وَقَدْ كُنْتُ بَصِيرًا
គេថា ឱម្ចាស់ខ្ញុំ់! ហេតុអ្វី លោកបានកេណ្ឌខ្ញុំទាំងខ្វាក់ ក្នុងករណីខ្ញុំពិតជាអ្នកមើលឃើញ
قَالَ كَذَٰلِكَ أَتَتْكَ آيَاتُنَا فَنَسِيتَهَا ۖ وَكَذَٰلِكَ الْيَوْمَ تُنْسَىٰ
អល់ឡោះថា ប្រៀបដូចទាំងនេះហើយដែលអាយ៉ាត់របស់យើងបានដល់ទៅអ្នក រួចមកអ្នកបានភ្លេច អាយ៉ាត់ៗទាំងនោះ។ ហើយប្រៀបដូចទាំងនេះដែរ ដែលនាថ្ងៃនេះអ្នកត្រូវគេភ្លេចវិញ

Choose other languages: