Quran Apps in many lanuages:

Surah Ibrahim Ayahs #17 Translated in Khmer

وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُمْ مِنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ហើយពួកដែលអជំនឿ បាននិយាយ ទៅកាន់រ៉សូលរបស់ពួកគេថា យើងប្រាកដជានឹងបណ្តេញពួកអ្នកពីទឹកដីរបស់យើង ឬមួយពួកអ្នកត្រូវតែវិលទៅក្នុងសាសនារបស់យើងវិញ។ ដូច្នេះ ម្ចាស់របស់អ្នក លោក បានវ៉ាហ៊ីទៅកាន់ពួកគេ យើងពិតជានឹងធ្វើឱ្យវិនាសហិនហោច ពួកដែលអយុត្តិធម៌
وَلَنُسْكِنَنَّكُمُ الْأَرْضَ مِنْ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
ហើយយើងពិតជានឹងទុកដាក់លំនៅដ្ឋានឱ្យពួកអ្នកឯភពផែនដី បន្ទាប់ពីពួកគេ។ ទាំងនេះ គឺសម្រាប់អ្នកដែលបានគោរពកោតខ្លាចឋានៈរបស់យើង និងបានកោតខ្លាច ការគំរាមកំហែងរបស់យើង
وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ
ហើយពួកគេបានស្វែងរកជ័យជំនះ ហើយត្រូវបាន ខាតបង់រាល់អ្នកដែលក្បាលរឹង ហើយផ្តាច់ការ
مِنْ وَرَائِهِ جَهَنَّمُ وَيُسْقَىٰ مِنْ مَاءٍ صَدِيدٍ
ពីខាងមុខគេ គឺនរកឆាបឆេះ ហើយគេនឹងត្រូវគេបំផឹកពីទឹកខ្ទុះ
يَتَجَرَّعُهُ وَلَا يَكَادُ يُسِيغُهُ وَيَأْتِيهِ الْمَوْتُ مِنْ كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍ ۖ وَمِنْ وَرَائِهِ عَذَابٌ غَلِيظٌ
គេខំប្រឹងក្អឹកទឹកនោះ ហើយវាហៀបតែនឹង មិនក្អឹកវាចូលឡើយ ហើយមរណកាលនឹងដល់ទៅគេ មកពីគ្រប់ទីកន្លែង ហើយគេ ពុំមែនជាអ្នកស្លាប់ដែរ ហើយពីមុខពួកគេ គឺទណ្ឌកម្មមួយដ៏ក្រាស់ក្រែលបំផុត

Choose other languages: