Quran Apps in many lanuages:

Surah Ibrahim Ayahs #16 Translated in Khmer

وَمَا لَنَا أَلَّا نَتَوَكَّلَ عَلَى اللَّهِ وَقَدْ هَدَانَا سُبُلَنَا ۚ وَلَنَصْبِرَنَّ عَلَىٰ مَا آذَيْتُمُونَا ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُتَوَكِّلُونَ
ហើយយើងមាន សិទ្ធិអ្វីដែលយើងមិនប្រគល់ក្តីស្មោះទៅលើអល់ឡោះ ក្នុងករណីដែលលោកបានបង្ហាញ ដល់យើង នូវផ្លូវទាំងឡាយរបស់យើងយ៉ាងប្រាកដ ។ ហើយយើងត្រូវតែអត់ធន់ នៅលើអ្វីដែលពួកអ្នកបានធ្វើទុក្ខបុកម្នេញយើង។ ហើយនៅលើអល់ឡោះ បណ្តាអ្នក ដែលប្រគល់ក្តីស្មោះត្រូវតែប្រគល់ក្តីស្មោះ
وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُمْ مِنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ហើយពួកដែលអជំនឿ បាននិយាយ ទៅកាន់រ៉សូលរបស់ពួកគេថា យើងប្រាកដជានឹងបណ្តេញពួកអ្នកពីទឹកដីរបស់យើង ឬមួយពួកអ្នកត្រូវតែវិលទៅក្នុងសាសនារបស់យើងវិញ។ ដូច្នេះ ម្ចាស់របស់អ្នក លោក បានវ៉ាហ៊ីទៅកាន់ពួកគេ យើងពិតជានឹងធ្វើឱ្យវិនាសហិនហោច ពួកដែលអយុត្តិធម៌
وَلَنُسْكِنَنَّكُمُ الْأَرْضَ مِنْ بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
ហើយយើងពិតជានឹងទុកដាក់លំនៅដ្ឋានឱ្យពួកអ្នកឯភពផែនដី បន្ទាប់ពីពួកគេ។ ទាំងនេះ គឺសម្រាប់អ្នកដែលបានគោរពកោតខ្លាចឋានៈរបស់យើង និងបានកោតខ្លាច ការគំរាមកំហែងរបស់យើង
وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ
ហើយពួកគេបានស្វែងរកជ័យជំនះ ហើយត្រូវបាន ខាតបង់រាល់អ្នកដែលក្បាលរឹង ហើយផ្តាច់ការ
مِنْ وَرَائِهِ جَهَنَّمُ وَيُسْقَىٰ مِنْ مَاءٍ صَدِيدٍ
ពីខាងមុខគេ គឺនរកឆាបឆេះ ហើយគេនឹងត្រូវគេបំផឹកពីទឹកខ្ទុះ

Choose other languages: