Quran Apps in many lanuages:

Surah Hud Ayahs #43 Translated in Khmer

فَسَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُقِيمٌ
រួចពួកអ្នកនឹងដឹងថា ជនណាដែលទណ្ឌកម្មណាមួយនឹងដល់ ទៅគេ ទណ្ឌកម្មនោះនឹងធ្វើឱ្យវេទនាចំពោះគេ ហើយទណ្ឌកម្មមួយដែលឈរនៅជា អនន្តកាលក៏នឹងត្រូវទៅលើជននោះដែរ
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
ទាល់តែពេលណាបទបញ្ជារបស់យើងបាន ទៅដល់ ហើយក៏បានផុសចេញ(ទឹកពីដី) យើងថា ចូរអ្នកលើកដាក់ក្នុងសំពៅនូវមួយគូៗ ពីគ្រប់ប្រភេទព្រមទាំងគ្រួសាររបស់អ្នក ហើយនឹងអ្នកដែលមានជំនឿក្រៅពីអ្នកដែលសំដី (អល់ឡោះ)បានកន្លងផុតទៅ។ ហើយគ្មានអ្នកណាដែលមានជំនឿជាមួយគាត់ទេ ក្រៅពី ចំនួនបន្តិចបន្តួច
وَقَالَ ارْكَبُوا فِيهَا بِسْمِ اللَّهِ مَجْرَاهَا وَمُرْسَاهَا ۚ إِنَّ رَبِّي لَغَفُورٌ رَحِيمٌ
ហើយគាត់ថា ចូរពួកអ្នកជិះទៅក្នុងសំពៅដោយនាមអល់ឡោះ ដែលបញ្ជូនដំណើរសំពៅ និងបញ្ឈប់ដំណើរសំពៅ ការពិតម្ចាស់របស់យើង ពិតជាអ្នក អភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَبْ مَعَنَا وَلَا تَكُنْ مَعَ الْكَافِرِينَ
ហើយសំពៅក៏នាំពួកគេធ្វើដំណើរនៅ ក្នុងរលកបីដូចជាភ្នំគិរី ហើយណូហ៍បានស្រែកហៅបុត្ររបស់គាត់ ដែលមាននៅក្នុងទី គំលាតមួយថា ឱបុត្រារបស់យើង ចូរអ្នកឡើងជិះជាមួយយើងមក ហើយចូរកុំនៅជាមួយ អ្នកអជំនឿ
قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَنْ رَحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ
វាថា យើងនឹងទៅជ្រកកោននៅភ្នំ ដែលនឹងការពារយើងពីទឹក ។ គាត់ថា ថ្ងៃនេះគ្មានអ្នកណាអាចការពារពីបទបញ្ជារបស់អល់ឡោះបានទេ ក្រៅពីអ្នកដែលលោក បានអាណិតអាសូរ។ រំពេចនោះ គេបានរាំងខ្ទប់រវាងអ្នកទាំងពីរដោយរលក រួចបុត្រា នោះ មាននៅក្នុងចំណោមពួកដែលត្រូវពន្លិចពន្លង់

Choose other languages: