Quran Apps in many lanuages:

Surah Hud Ayahs #42 Translated in Khmer

وَيَصْنَعُ الْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِنْ قَوْمِهِ سَخِرُوا مِنْهُ ۚ قَالَ إِنْ تَسْخَرُوا مِنَّا فَإِنَّا نَسْخَرُ مِنْكُمْ كَمَا تَسْخَرُونَ
ហើយគាត់ស្ថាបនាសំពៅ។ ហើយនៅរាល់ដង ដែលអ្នកមុខអ្នកការនៃក្រុមមនុស្សរបស់ គាត់ បានឆ្លងកាត់ពួកគេបានចំអកឡកឡឺយដាក់គាត់។ គាត់ថា ប្រសិនបើពួកអ្នកចំអក ឡកឡឺយដាក់យើង ការពិតពួកយើងក៏នឹងចំអកឡកឡឺយដាក់អ្នកវិញ ដូចដែលអ្នកកំពុង ចំអកឡកឡឺយនោះដែរ
فَسَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُقِيمٌ
រួចពួកអ្នកនឹងដឹងថា ជនណាដែលទណ្ឌកម្មណាមួយនឹងដល់ ទៅគេ ទណ្ឌកម្មនោះនឹងធ្វើឱ្យវេទនាចំពោះគេ ហើយទណ្ឌកម្មមួយដែលឈរនៅជា អនន្តកាលក៏នឹងត្រូវទៅលើជននោះដែរ
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
ទាល់តែពេលណាបទបញ្ជារបស់យើងបាន ទៅដល់ ហើយក៏បានផុសចេញ(ទឹកពីដី) យើងថា ចូរអ្នកលើកដាក់ក្នុងសំពៅនូវមួយគូៗ ពីគ្រប់ប្រភេទព្រមទាំងគ្រួសាររបស់អ្នក ហើយនឹងអ្នកដែលមានជំនឿក្រៅពីអ្នកដែលសំដី (អល់ឡោះ)បានកន្លងផុតទៅ។ ហើយគ្មានអ្នកណាដែលមានជំនឿជាមួយគាត់ទេ ក្រៅពី ចំនួនបន្តិចបន្តួច
وَقَالَ ارْكَبُوا فِيهَا بِسْمِ اللَّهِ مَجْرَاهَا وَمُرْسَاهَا ۚ إِنَّ رَبِّي لَغَفُورٌ رَحِيمٌ
ហើយគាត់ថា ចូរពួកអ្នកជិះទៅក្នុងសំពៅដោយនាមអល់ឡោះ ដែលបញ្ជូនដំណើរសំពៅ និងបញ្ឈប់ដំណើរសំពៅ ការពិតម្ចាស់របស់យើង ពិតជាអ្នក អភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَبْ مَعَنَا وَلَا تَكُنْ مَعَ الْكَافِرِينَ
ហើយសំពៅក៏នាំពួកគេធ្វើដំណើរនៅ ក្នុងរលកបីដូចជាភ្នំគិរី ហើយណូហ៍បានស្រែកហៅបុត្ររបស់គាត់ ដែលមាននៅក្នុងទី គំលាតមួយថា ឱបុត្រារបស់យើង ចូរអ្នកឡើងជិះជាមួយយើងមក ហើយចូរកុំនៅជាមួយ អ្នកអជំនឿ

Choose other languages: