Quran Apps in many lanuages:

Surah Hud Ayahs #109 Translated in Khmer

يَوْمَ يَأْتِ لَا تَكَلَّمُ نَفْسٌ إِلَّا بِإِذْنِهِ ۚ فَمِنْهُمْ شَقِيٌّ وَسَعِيدٌ
នាថ្ងៃដែលនឹងមកដល់ គ្មាន បុគ្គលណាមួយដែលនឹងនិយាយបានទេ មានតែដោយការអនុញ្ញាតរបស់លោក។ ខណៈនេះ ក្នុង ចំណោមពួកគេមានអ្នកអពមង្គល និងអ្នកសុភមង្គល
فَأَمَّا الَّذِينَ شَقُوا فَفِي النَّارِ لَهُمْ فِيهَا زَفِيرٌ وَشَهِيقٌ
រីឯពួកដែលបានសាងអពមង្គល ពេល នោះស្ថិតនៅក្នុងនរក។ សំរាប់ពួកគេនៅក្នុងនរកនោះ គឺសំលេងស្រែកថ្ងូរ និងអណ្តិតអណ្តក់
خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۚ إِنَّ رَبَّكَ فَعَّالٌ لِمَا يُرِيدُ
ពួកគេស្ថិតនៅជាអនន្តកាលក្នុងនរក ដរាបណាមេឃទាំងឡាយ និងភពផែនដីមាននៅ លើកលែង តែអ្វីដែលម្ចាស់របស់អ្នកមានបំណងប្រាថ្នា ការពិតម្ចាស់របស់អ្នក ជាអ្នកប្រព្រឹត្តចំពោះអ្វីដែល លោកប៉ងប្រាថ្នា
وَأَمَّا الَّذِينَ سُعِدُوا فَفِي الْجَنَّةِ خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۖ عَطَاءً غَيْرَ مَجْذُوذٍ
រីឯពួកដែលត្រូវបានសុភមង្គលនោះ ពេលនោះស្ថិតនៅក្នុងសួគ៌ា ពួកគេ ស្ថិតនៅជាអនន្តកាលក្នុងសួគ៌ា ដរាបណាមេឃទាំងឡាយ និងភពផែនដីមាននៅ លើកលែងតែ អ្វីដែលម្ចាស់របស់អ្នកមានបំណងប្រាថ្នា។ គឺជាអំណោយមួយ ដែលមិនត្រូវបានកាត់ផ្តាច់
فَلَا تَكُ فِي مِرْيَةٍ مِمَّا يَعْبُدُ هَٰؤُلَاءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ آبَاؤُهُمْ مِنْ قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنْقُوصٍ
ដូច្នេះ ពួកអ្នកកុំមានក្នុងប្រការស្រពេចស្រពិលពីអ្វី ដែលពួកគេទាំងនោះបានប្រណិប័តន៍ ។ ពួកគេមិនប្រណិប័តន៍អ្វី ក្រៅពីដូចដែលជីដូនជីតារបស់គេប្រណិប័តន៍ពីមុនៗមកនោះឡើយ ។ ហើយការពិតណាស់ យើងជាអ្នកបំពេញជូនពួកគេនូវចំណែករបស់ពួកគេ ដោយមិនត្រូវខ្វះខាត ឡើយ

Choose other languages: