Quran Apps in many lanuages:

Surah Ghafir Ayahs #42 Translated in Khmer

وَقَالَ الَّذِي آمَنَ يَا قَوْمِ اتَّبِعُونِ أَهْدِكُمْ سَبِيلَ الرَّشَادِ
ហើយអ្នកដែលមានជំនឿបាននិយាយ ថា ឱក្រុមមនុស្សរបស់យើង ចូរពួកអ្នកគោរពតាមយើង យើងប្រាកដជានឹង មគ្គុទ្ទេសពួកអ្នកនូវផ្លូវត្រឹមត្រូវ
يَا قَوْمِ إِنَّمَا هَٰذِهِ الْحَيَاةُ الدُّنْيَا مَتَاعٌ وَإِنَّ الْآخِرَةَ هِيَ دَارُ الْقَرَارِ
ឱក្រុមមនុស្សរបស់យើងជីវិតលោកិយនេះ គឺគ្រាន់តែការសោយសុខមួយរយៈពេលប៉ុណ្ណោះ ហើយអវសានលោក គឺពិតជា លំនៅស្ថានស្ថិតស្ថេរ
مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ
ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ គេនឹងទូទាត់តប សំណងឱ្យគេវិញ ដូចអំពើអាក្រក់នោះដែរ រីឯជនដែលបានប្រព្រឹត្តអំពើកុសល នៃបុរសឬនារី ក្នុងករណីដែលគេជាអ្នកមានជំនឿ ពួកទាំងនេះហើយដែលនឹង ចូលស្ថានសួគ៌ា ពួកគេនឹងត្រូវទទួលលាភក្នុងនោះ ដោយឥតគណនា
وَيَا قَوْمِ مَا لِي أَدْعُوكُمْ إِلَى النَّجَاةِ وَتَدْعُونَنِي إِلَى النَّارِ
ឱក្រុមមនុស្សរបស់យើង តើអ្វីសម្រាប់យើង ដែលយើងអំពាវនាវពួកអ្នកទៅ កាន់ការសុវត្ថិភាព ហើយពួកអ្នកអំពាវនាវយើងទៅកាន់នរក
تَدْعُونَنِي لِأَكْفُرَ بِاللَّهِ وَأُشْرِكَ بِهِ مَا لَيْسَ لِي بِهِ عِلْمٌ وَأَنَا أَدْعُوكُمْ إِلَى الْعَزِيزِ الْغَفَّارِ
ពួកអ្នកអំ ពាវនាវយើង ដើម្បីយើងអជំនឿនឹងអល់ឡោះ ហើយនឹងដើម្បីយើងស៊ីរិកនឹង លោក នូវអ្វីដែលយើងមិនដឹងថាជាម្ចាស់របស់យើងទេ ហើយយើងអំពាវនាវ ពួកអ្នកទៅកាន់អ្នកដែលមានឥទ្ធិពល ជាអ្នកអភ័យទោសបំផុត

Choose other languages: