Quran Apps in many lanuages:

Surah Ghafir Ayahs #41 Translated in Khmer

أَسْبَابَ السَّمَاوَاتِ فَأَطَّلِعَ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ كَاذِبًا ۚ وَكَذَٰلِكَ زُيِّنَ لِفِرْعَوْنَ سُوءُ عَمَلِهِ وَصُدَّ عَنِ السَّبِيلِ ۚ وَمَا كَيْدُ فِرْعَوْنَ إِلَّا فِي تَبَابٍ
ផ្លូវមធ្យោ បាយទាំងឡាយរបស់មេឃ រួចមកយើងនឹងឡើងទៅកាន់ម្ចាស់របស់ មូសា ហើយការពិត យើងគិតថា គេជាមនុស្សភូតកុហកម្នាក់។ ហើយ ប្រៀបដូចនេះ ហើយ ដែលគេបានតាក់តែងឱ្យហ្វារ៉ាអុង នូវអកុសលអំពើរបស់គេ ហើយគេ បានរំខាន ឧបាយហ្វារ៉ាអុងពីផ្លូវត្រូវឱ្យហើយកលល្បិចរបស់ហ្វារ៉ាអុង គ្មានអ្វីក្រៅ ពីក្នុងការវិនាសខាតបង់នោះឡើយ
وَقَالَ الَّذِي آمَنَ يَا قَوْمِ اتَّبِعُونِ أَهْدِكُمْ سَبِيلَ الرَّشَادِ
ហើយអ្នកដែលមានជំនឿបាននិយាយ ថា ឱក្រុមមនុស្សរបស់យើង ចូរពួកអ្នកគោរពតាមយើង យើងប្រាកដជានឹង មគ្គុទ្ទេសពួកអ្នកនូវផ្លូវត្រឹមត្រូវ
يَا قَوْمِ إِنَّمَا هَٰذِهِ الْحَيَاةُ الدُّنْيَا مَتَاعٌ وَإِنَّ الْآخِرَةَ هِيَ دَارُ الْقَرَارِ
ឱក្រុមមនុស្សរបស់យើងជីវិតលោកិយនេះ គឺគ្រាន់តែការសោយសុខមួយរយៈពេលប៉ុណ្ណោះ ហើយអវសានលោក គឺពិតជា លំនៅស្ថានស្ថិតស្ថេរ
مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ
ជនណាដែលបានប្រព្រឹត្តអំពើអាក្រក់ គេនឹងទូទាត់តប សំណងឱ្យគេវិញ ដូចអំពើអាក្រក់នោះដែរ រីឯជនដែលបានប្រព្រឹត្តអំពើកុសល នៃបុរសឬនារី ក្នុងករណីដែលគេជាអ្នកមានជំនឿ ពួកទាំងនេះហើយដែលនឹង ចូលស្ថានសួគ៌ា ពួកគេនឹងត្រូវទទួលលាភក្នុងនោះ ដោយឥតគណនា
وَيَا قَوْمِ مَا لِي أَدْعُوكُمْ إِلَى النَّجَاةِ وَتَدْعُونَنِي إِلَى النَّارِ
ឱក្រុមមនុស្សរបស់យើង តើអ្វីសម្រាប់យើង ដែលយើងអំពាវនាវពួកអ្នកទៅ កាន់ការសុវត្ថិភាព ហើយពួកអ្នកអំពាវនាវយើងទៅកាន់នរក

Choose other languages: