Quran Apps in many lanuages:

Surah Fussilat Ayahs #43 Translated in Khmer

وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنْزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយក្នុងចំណោមភស្តុតាងៗលោក ការពិតអ្នកពិតជាឃើញដីហួតហែង កាលណាយើងបាន ដាក់ចុះទៅលើដីនូវទឹក ដីក៏បានកំរើកនិងរីកដុះដាល។ អ្នកដែលបានផ្តល់ជីវិតដល់ដី ពិតជាអ្នក ផ្តល់ជីវិតដល់អ្នកដែលបានស្លាប់។ ការពិតលោកជាអ្នកមានសមត្ថភាពបំផុត នៅលើរាល់វត្ថុទាំង អស់
إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ការពិត ពួកដែលប្រមាថក្នុងអាយ៉ាត់ៗយើង ពួកគេនឹងមិនកំបាំងលើយើងទេ។ តើអ្នកដែលនឹងទំលាក់ទៅក្នុងនរកនោះប្រសើរ ឬមួយអ្នកដែលនឹងដល់ ដោយសុវត្ថិភាពនាថ្ងៃ ដែលងើបឈរឡើងវិញ? ចូរប្រព្រឹត្តចុះ នូវអ្វីដែលពួកអ្នកបានប្រាថ្នា។ លោកពិតជាអ្នកឃើញ បំផុត ចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត
إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ
ការពិតពួកដែលបានអជំនឿនឹងការរំលឹក នៅពេល ដែលការរំលឹកនោះបានដល់ទៅពួកគេ។ ហើយការរំលឹកនោះ ពិតជាគម្ពីរមួយដ៏មហាឥទ្ធិពល
لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنْزِيلٌ مِنْ حَكِيمٍ حَمِيدٍ
គ្មានការខុសឆ្គងនឹងទៅដល់គម្ពីរនេះទេ នៅពីមុខគម្ពីរនេះ ហើយក៏មិនដល់ដែរពីខាង ក្រោយគម្ពីរនេះ។ គឺការដាក់ចុះមួយពីអ្នកដែលមហាគតិបណ្ឌិត ជាទីកោតសរសើរក្រៃលែង
مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
អ្វីដែលគេកំពុងនិយាយទៅកាន់អ្នក គឺសុទ្ធតែអ្វីដែលគេបាននិយាយរួចហើយទៅកាន់ រ៉សូលៗ នៃរ៉សូលជំនាន់មុនអ្នកយ៉ាងប្រាកដ។ ម្ចាស់របស់អ្នកពិតជាអ្នកមានការអភ័យទោស ឱ្យ និងជាអ្នក មានទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត

Choose other languages: