Quran Apps in many lanuages:

Surah Fussilat Ayahs #44 Translated in Khmer

إِنَّ الَّذِينَ يُلْحِدُونَ فِي آيَاتِنَا لَا يَخْفَوْنَ عَلَيْنَا ۗ أَفَمَنْ يُلْقَىٰ فِي النَّارِ خَيْرٌ أَمْ مَنْ يَأْتِي آمِنًا يَوْمَ الْقِيَامَةِ ۚ اعْمَلُوا مَا شِئْتُمْ ۖ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ការពិត ពួកដែលប្រមាថក្នុងអាយ៉ាត់ៗយើង ពួកគេនឹងមិនកំបាំងលើយើងទេ។ តើអ្នកដែលនឹងទំលាក់ទៅក្នុងនរកនោះប្រសើរ ឬមួយអ្នកដែលនឹងដល់ ដោយសុវត្ថិភាពនាថ្ងៃ ដែលងើបឈរឡើងវិញ? ចូរប្រព្រឹត្តចុះ នូវអ្វីដែលពួកអ្នកបានប្រាថ្នា។ លោកពិតជាអ្នកឃើញ បំផុត ចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត
إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ ۖ وَإِنَّهُ لَكِتَابٌ عَزِيزٌ
ការពិតពួកដែលបានអជំនឿនឹងការរំលឹក នៅពេល ដែលការរំលឹកនោះបានដល់ទៅពួកគេ។ ហើយការរំលឹកនោះ ពិតជាគម្ពីរមួយដ៏មហាឥទ្ធិពល
لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَلَا مِنْ خَلْفِهِ ۖ تَنْزِيلٌ مِنْ حَكِيمٍ حَمِيدٍ
គ្មានការខុសឆ្គងនឹងទៅដល់គម្ពីរនេះទេ នៅពីមុខគម្ពីរនេះ ហើយក៏មិនដល់ដែរពីខាង ក្រោយគម្ពីរនេះ។ គឺការដាក់ចុះមួយពីអ្នកដែលមហាគតិបណ្ឌិត ជាទីកោតសរសើរក្រៃលែង
مَا يُقَالُ لَكَ إِلَّا مَا قَدْ قِيلَ لِلرُّسُلِ مِنْ قَبْلِكَ ۚ إِنَّ رَبَّكَ لَذُو مَغْفِرَةٍ وَذُو عِقَابٍ أَلِيمٍ
អ្វីដែលគេកំពុងនិយាយទៅកាន់អ្នក គឺសុទ្ធតែអ្វីដែលគេបាននិយាយរួចហើយទៅកាន់ រ៉សូលៗ នៃរ៉សូលជំនាន់មុនអ្នកយ៉ាងប្រាកដ។ ម្ចាស់របស់អ្នកពិតជាអ្នកមានការអភ័យទោស ឱ្យ និងជាអ្នក មានទណ្ឌកម្មមួយដ៏ខ្លោចផ្សាបំផុត
وَلَوْ جَعَلْنَاهُ قُرْآنًا أَعْجَمِيًّا لَقَالُوا لَوْلَا فُصِّلَتْ آيَاتُهُ ۖ أَأَعْجَمِيٌّ وَعَرَبِيٌّ ۗ قُلْ هُوَ لِلَّذِينَ آمَنُوا هُدًى وَشِفَاءٌ ۖ وَالَّذِينَ لَا يُؤْمِنُونَ فِي آذَانِهِمْ وَقْرٌ وَهُوَ عَلَيْهِمْ عَمًى ۚ أُولَٰئِكَ يُنَادَوْنَ مِنْ مَكَانٍ بَعِيدٍ
ហើយប្រសិនបើយើងបានចាត់គម្ពីរនេះ ជាគួរអាន ដែលពុំមែនភាសាអារ៉ាប់ ពួកគេច្បាស់ជាថា ហេតុអ្វីបានជាគេមិនបញ្ជាក់នូវអាយ៉ាត់ៗ របស់គម្ពីរ? តើជាភាសាពុំមែនអារ៉ាប់ ហើយគេជាជនជាតិអារ៉ាប់ម្នាក់? ចូរអ្នកថា គម្ពីរនេះ សម្រាប់ពួកដែលបានជឿ គឺជាមគ្គុទ្ទេសន៍មួយ និងជាឧសថកែរោគមួយ។ រីឯពួកដែលមិនជឿ នៅក្នុងត្រចៀករបស់ពួកគេធ្ងន់ ហើយគម្ពីរគឺជាការងងឹតងងល់មួយទៅលើពួកគេ ពួកទាំង នេះហើយ ដែលត្រូវគេស្រែកហៅពីកន្លែងមួយដ៏សែនឆ្ងាយ

Choose other languages: