Quran Apps in many lanuages:

Surah Az-Zamar Ayahs #53 Translated in Khmer

فَإِذَا مَسَّ الْإِنْسَانَ ضُرٌّ دَعَانَا ثُمَّ إِذَا خَوَّلْنَاهُ نِعْمَةً مِنَّا قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ ۚ بَلْ هِيَ فِتْنَةٌ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
កាលណាទុក្ខមួយបានប៉ះពាល់ពួកគេ មនុស្សបានបួងសួងយើង ក្រោយមក កាលណា យើងប្រទានទៅពួកគេ នូវឧបការគុណមួយពីយើង មនុស្សថា ជាការពិតណាស់គេ បានផ្តល់មកយើងនេះ នៅលើតែការចេះដឹងប៉ុណ្ណោះ។ ផ្ទុយទៅវិញ វាជាការសាក ល្បងមួយ ក៏ប៉ុន្តែភាគច្រើនណាស់នៃពួកគេនៅតែមិនដឹង
قَدْ قَالَهَا الَّذِينَ مِنْ قَبْلِهِمْ فَمَا أَغْنَىٰ عَنْهُمْ مَا كَانُوا يَكْسِبُونَ
ពួកជំនាន់មុនៗពួក គេនោះពិតជាបាននិយាយសំដីនេះ រួចអ្វីដែលពួកគេធ្លាប់បានខំប្រឹងប្រែងធ្វើនោះ មិនអាចបំពេញសេចក្តីត្រូវការពីពួកគេបានឡើយ
فَأَصَابَهُمْ سَيِّئَاتُ مَا كَسَبُوا ۚ وَالَّذِينَ ظَلَمُوا مِنْ هَٰؤُلَاءِ سَيُصِيبُهُمْ سَيِّئَاتُ مَا كَسَبُوا وَمَا هُمْ بِمُعْجِزِينَ
រួចមក អំពើអាក្រក់នៃអ្វីដែល ពួកគេបានខំប្រឹងធ្វើនោះបានប៉ះត្រូវពួកគេ រីឯពួកដែលសាងអយុត្តិធម៌ ក្នុងចំណោម ពួកគេទាំងនេះ ក៏នឹងប៉ះត្រូវពួកគេទាំងនេះដែរ ដោយអំពើអកុសលទាំងឡាយ នៃ អ្វីដែលពួកគេខំប្រឹងធ្វើ ហើយពួកគេពុំអាចគេចផុតឡើយ
أَوَلَمْ يَعْلَمُوا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
តើពួកគេមិនទាន់ ដឹងទេឬ? អល់ឡោះ លោកពិតជាផ្តល់ការទូលំទូលាយ នូវលាភចំពោះជនដែល លោកប្រាថ្នា និងដាក់កំរិតចំពោះជនដែល លោកប្រាថ្នា។ នៅក្នុងករណីនេះ ពិតជា វត្ថុតាងទាំងឡាយ សម្រាប់ក្រុមមនុស្សមួយដែលជំនឿ
قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَىٰ أَنْفُسِهِمْ لَا تَقْنَطُوا مِنْ رَحْمَةِ اللَّهِ ۚ إِنَّ اللَّهَ يَغْفِرُ الذُّنُوبَ جَمِيعًا ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ចូរអ្នកថា ឱមនុស្ស របស់យើង ដែលបានបំពានទៅលើខ្លួនពួកគេផ្ទាល់ ចូរពួកអ្នកកុំអស់សង្ឃឹមពីក្តី អាណិតអាសូរអល់ឡោះ។ អល់ឡោះពិតជាអភ័យទោសឱ្យ នូវបាបកម្មទាំងអស់ ការពិតលោក ជាអ្នកអភ័យទោសឱ្យអាណិតស្រលាញ់បំផុត

Choose other languages: