Quran Apps in many lanuages:

Surah At-Tawba Ayahs #69 Translated in Khmer

وَلَئِنْ سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِاللَّهِ وَآيَاتِهِ وَرَسُولِهِ كُنْتُمْ تَسْتَهْزِئُونَ
ហើយបើអ្នកបានសួរដេញដោលពួកគេ ពួកគេប្រាកដជានឹងឆ្លើយថា ការពិតពួក យើង គ្រាន់តែជាអ្នកធ្លាប់និយាយប៉ប៉ាច់ប៉ប៉ោច និងពួកយើងធ្លាប់តែលេងកំសាន្ត ប៉ុណ្ណោះ។ ថាទៅ តើពួកអ្នកធ្លាប់តែពេបជ្រាយដាក់អល់ឡោះ ដាក់អាយ៉ាត់ ទាំងឡាយរបស់លោក និងរ៉សូលរបស់លោកឬ?
لَا تَعْتَذِرُوا قَدْ كَفَرْتُمْ بَعْدَ إِيمَانِكُمْ ۚ إِنْ نَعْفُ عَنْ طَائِفَةٍ مِنْكُمْ نُعَذِّبْ طَائِفَةً بِأَنَّهُمْ كَانُوا مُجْرِمِينَ
ចូរពួកអ្នកកុំដោះសាឱ្យ សោះ ការពិតពួកអ្នកបានបោះបង់ជំនឿ បន្ទាប់ពីជំនឿរបស់ពួកអ្នករួច បើយើងនឹង លុបលាងកំហុស ពីក្រុមមួយនៃពួកអ្នក យើងប្រាកដជានឹងធ្វើទណ្ឌកម្មក្រុមមួយ ទៀត ដោយសារតែពួកគេជាពួកឧក្រិដ្ឋជនយ៉ាងប្រាកដ
الْمُنَافِقُونَ وَالْمُنَافِقَاتُ بَعْضُهُمْ مِنْ بَعْضٍ ۚ يَأْمُرُونَ بِالْمُنْكَرِ وَيَنْهَوْنَ عَنِ الْمَعْرُوفِ وَيَقْبِضُونَ أَيْدِيَهُمْ ۚ نَسُوا اللَّهَ فَنَسِيَهُمْ ۗ إِنَّ الْمُنَافِقِينَ هُمُ الْفَاسِقُونَ
ពួកបុរសពុតត្បុត និងនារីពុតត្បុត ភាគខ្លះរបស់ពួកគេនៃភាគខ្លះ បង្គាប់បញ្ជាគ្នាឱ្យប្រព្រឹត្តអំពើ ដែលគួរឱ្យស្អប់ខ្ពើម និងហាមឃាត់គ្នាពីប្រព្រឹត្តអំពើសមរម្យ ហើយពួកគេក្តាប់ដៃ របស់ពួកគេយ៉ាងណែន ពួកគេបានភ្លេចអល់ឡោះ ហើយអល់ឡោះក៏បានបំភ្លេច ពួកគេវិញដែរ ពួកពុតត្បុត គឺពិតជាពួកដែលខិលខូច
وَعَدَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْكُفَّارَ نَارَ جَهَنَّمَ خَالِدِينَ فِيهَا ۚ هِيَ حَسْبُهُمْ ۚ وَلَعَنَهُمُ اللَّهُ ۖ وَلَهُمْ عَذَابٌ مُقِيمٌ
អល់ឡោះបានសន្យា ចំពោះពួកបុរសពុតត្បុត និងពួកនារីពុតត្បុត ព្រមទាំងពួកអជំនឿ នូវនរកអវិចី ដោយស្ថិតជាអនន្តកាលនៅក្នុងនរក។ នរកគឺជាការសក្តិសមរបស់ពួកគេ ហើយ អល់ឡោះបានផ្តន្ទាទោសពួកគេ រួចសំរាប់ពួកគេគឺទណ្ឌកម្មជាប់ជានិច្ចនិរន្តន៍
كَالَّذِينَ مِنْ قَبْلِكُمْ كَانُوا أَشَدَّ مِنْكُمْ قُوَّةً وَأَكْثَرَ أَمْوَالًا وَأَوْلَادًا فَاسْتَمْتَعُوا بِخَلَاقِهِمْ فَاسْتَمْتَعْتُمْ بِخَلَاقِكُمْ كَمَا اسْتَمْتَعَ الَّذِينَ مِنْ قَبْلِكُمْ بِخَلَاقِهِمْ وَخُضْتُمْ كَالَّذِي خَاضُوا ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកគេប្រព្រឹត្តដូចពួកជំនាន់មុនៗរបស់ពួកអ្នកដែរ ពួកគេមានថាមពលខ្លាំង ក្លាជាងពួកអ្នក ហើយសំបូរទ្រព្យធន និងបុត្រ រួចគេបានត្រេកត្រអាលនឹង វាសនារបស់ពួកគេ ហើយពួកអ្នកក៏បានត្រេកត្រអាលនឹងវាសនារបស់ពួកអ្នក ដែរ ដូចជាអ្វីដែលពួកជំនាន់មុនៗរបស់ពួកអ្នក បានត្រេកត្រអាលនឹងវាសនា របស់ពួកគេ ហើយពួកអ្នកបាននិយាយប៉ប៉ាច់ប៉ប៉ោច ដូចដែលពួកគេធ្លាប់ បាននិយាយប៉ប៉ាច់ប៉ប៉ោច។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេ ទាំង ក្នុងលោកិយ និងបរលោក បានរលាយសាបសូន្យ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់

Choose other languages: