Quran Apps in many lanuages:

Surah At-Tawba Ayahs #58 Translated in Khmer

وَمَا مَنَعَهُمْ أَنْ تُقْبَلَ مِنْهُمْ نَفَقَاتُهُمْ إِلَّا أَنَّهُمْ كَفَرُوا بِاللَّهِ وَبِرَسُولِهِ وَلَا يَأْتُونَ الصَّلَاةَ إِلَّا وَهُمْ كُسَالَىٰ وَلَا يُنْفِقُونَ إِلَّا وَهُمْ كَارِهُونَ
ហើយប្រការដែលបានធ្វើឱ្យរំខានចំពោះពួកគេ។ គឺពីករណីដែលគេនឹងទទួល យកអំពីពួកគេ នូវការបរិច្ចាគទានទាំងឡាយរបស់ពួកគេនោះ គ្មានអ្វីក្រៅពី ដោយសារតែពួកគេមិនបានជឿ់នឹងអល់ឡោះ និងមិនជឿរ៉សូលរបស់លោក រួច ពួកគេបញ្ឈរសឡាតិ៍ គ្មានអ្វីក្រៅពីទាំងពួកគេកំជិលទ្រមក់នោះឡើយ ហើយពួក គេបានបរិច្ចាគទាន ក៏គ្មានអ្វីក្រៅពីទាំងពួកគេបានស្អប់ខ្ពើមនោះផងដែរ
فَلَا تُعْجِبْكَ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُعَذِّبَهُمْ بِهَا فِي الْحَيَاةِ الدُّنْيَا وَتَزْهَقَ أَنْفُسُهُمْ وَهُمْ كَافِرُونَ
ហេតុនេះ ចូរកុំឱ្យមានការស្ញប់ស្ញែងដល់អ្នក ដោយទ្រព្យធនទាំងឡាយរបស់ពួកគេ និងបុត្រ ទាំងឡាយរបស់ពួកគេ។ ការពិតអល់ឡោះមានបំណងតែដើម្បីនឹងធ្វើទណ្ឌកម្មពួកគេក្នុង ជីវិតលោកិយនេះ ដោយសារតែទ្រព្យធននិងបុត្រនោះ ហើយដើម្បីជីវិតរបស់ពួកគេនឹងត្រូវ យកទៅវិញដោយលំបាក ទាំងពួកគេជាពួកដែលអជំនឿ
وَيَحْلِفُونَ بِاللَّهِ إِنَّهُمْ لَمِنْكُمْ وَمَا هُمْ مِنْكُمْ وَلَٰكِنَّهُمْ قَوْمٌ يَفْرَقُونَ
ហើយពួក “ពុតត្បុត” បានស្បថ ស្បែនឹងអល់ឡោះថា ពួកគេគឺពិតជាក្នុងចំណោមពួកអ្នកដែរ ការពិតពួកគេគឺពុំមែនក្នុង ចំណោមពួកអ្នកទេ ក៏ប៉ុន្តែពួកគេ គឺជាក្រុមមនុស្សមួយដែលកំពុងបំបែកខ្លួន
لَوْ يَجِدُونَ مَلْجَأً أَوْ مَغَارَاتٍ أَوْ مُدَّخَلًا لَوَلَّوْا إِلَيْهِ وَهُمْ يَجْمَحُونَ
ហើយ ប្រសិនបើពួកពុតត្បុតប្រទះឃើញទីជំរកមួយ ឬគុហាជាច្រើន ឬរូងក្នុងដីមួយ ពួកគេប្រាកដ ជាបានបង្វិលសំដៅឆ្ពោះទៅកាន់ទីនោះ ពេលនោះពួកគេនឹងស្ទុះលោតចូលយ៉ាងលឿន
وَمِنْهُمْ مَنْ يَلْمِزُكَ فِي الصَّدَقَاتِ فَإِنْ أُعْطُوا مِنْهَا رَضُوا وَإِنْ لَمْ يُعْطَوْا مِنْهَا إِذَا هُمْ يَسْخَطُونَ
ហើយក្នុងចំណោមពួកគេ មានជនដែលកំពុងនិន្ទាអ្នក ក្នុងការបែងចែកទានទាំងឡាយ បើ សិនគេបានផ្តល់ជូនទៅពួកគេនៃទានទាំងនោះ ពួកគេប្រាកដជាពេញចិត្ត តែបើគេមិនបាន ផ្តល់ជូនទៅពួកគេនៃទានទាំងនោះទេ ពេលនោះពួកគេក្រេវក្រោធភ្លាម

Choose other languages: