Quran Apps in many lanuages:

Surah At-Tawba Ayahs #59 Translated in Khmer

فَلَا تُعْجِبْكَ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُعَذِّبَهُمْ بِهَا فِي الْحَيَاةِ الدُّنْيَا وَتَزْهَقَ أَنْفُسُهُمْ وَهُمْ كَافِرُونَ
ហេតុនេះ ចូរកុំឱ្យមានការស្ញប់ស្ញែងដល់អ្នក ដោយទ្រព្យធនទាំងឡាយរបស់ពួកគេ និងបុត្រ ទាំងឡាយរបស់ពួកគេ។ ការពិតអល់ឡោះមានបំណងតែដើម្បីនឹងធ្វើទណ្ឌកម្មពួកគេក្នុង ជីវិតលោកិយនេះ ដោយសារតែទ្រព្យធននិងបុត្រនោះ ហើយដើម្បីជីវិតរបស់ពួកគេនឹងត្រូវ យកទៅវិញដោយលំបាក ទាំងពួកគេជាពួកដែលអជំនឿ
وَيَحْلِفُونَ بِاللَّهِ إِنَّهُمْ لَمِنْكُمْ وَمَا هُمْ مِنْكُمْ وَلَٰكِنَّهُمْ قَوْمٌ يَفْرَقُونَ
ហើយពួក “ពុតត្បុត” បានស្បថ ស្បែនឹងអល់ឡោះថា ពួកគេគឺពិតជាក្នុងចំណោមពួកអ្នកដែរ ការពិតពួកគេគឺពុំមែនក្នុង ចំណោមពួកអ្នកទេ ក៏ប៉ុន្តែពួកគេ គឺជាក្រុមមនុស្សមួយដែលកំពុងបំបែកខ្លួន
لَوْ يَجِدُونَ مَلْجَأً أَوْ مَغَارَاتٍ أَوْ مُدَّخَلًا لَوَلَّوْا إِلَيْهِ وَهُمْ يَجْمَحُونَ
ហើយ ប្រសិនបើពួកពុតត្បុតប្រទះឃើញទីជំរកមួយ ឬគុហាជាច្រើន ឬរូងក្នុងដីមួយ ពួកគេប្រាកដ ជាបានបង្វិលសំដៅឆ្ពោះទៅកាន់ទីនោះ ពេលនោះពួកគេនឹងស្ទុះលោតចូលយ៉ាងលឿន
وَمِنْهُمْ مَنْ يَلْمِزُكَ فِي الصَّدَقَاتِ فَإِنْ أُعْطُوا مِنْهَا رَضُوا وَإِنْ لَمْ يُعْطَوْا مِنْهَا إِذَا هُمْ يَسْخَطُونَ
ហើយក្នុងចំណោមពួកគេ មានជនដែលកំពុងនិន្ទាអ្នក ក្នុងការបែងចែកទានទាំងឡាយ បើ សិនគេបានផ្តល់ជូនទៅពួកគេនៃទានទាំងនោះ ពួកគេប្រាកដជាពេញចិត្ត តែបើគេមិនបាន ផ្តល់ជូនទៅពួកគេនៃទានទាំងនោះទេ ពេលនោះពួកគេក្រេវក្រោធភ្លាម
وَلَوْ أَنَّهُمْ رَضُوا مَا آتَاهُمُ اللَّهُ وَرَسُولُهُ وَقَالُوا حَسْبُنَا اللَّهُ سَيُؤْتِينَا اللَّهُ مِنْ فَضْلِهِ وَرَسُولُهُ إِنَّا إِلَى اللَّهِ رَاغِبُونَ
ហើយប្រសើរ ណាស់ ប្រសិនពួកគេបានពេញចិត្តនូវអ្វីដែលអល់ឡោះ និងរ៉សូលរបស់លោកបានផ្តល់ទៅ ពួកគេ បព្រមទាំងពួកគេបានចេញវាចាថា ការគ្រប់គ្រាន់របស់ពួកយើង គឺអល់ឡោះ លោក នឹងផ្តល់ឱ្យពួកយើងនៃក្តីអនុគ្រោះរបស់លោក ដូចនេះដែររ៉សូលរបស់លោក ឆ្ពោះទៅកាន់ អល់ឡោះ ពួកយើងពិតជាពួកដែលសង្ឃឹមប្រាថ្នា

Choose other languages: