Quran Apps in many lanuages:

Surah At-Tawba Ayahs #15 Translated in Khmer

فَإِنْ تَابُوا وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ فَإِخْوَانُكُمْ فِي الدِّينِ ۗ وَنُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ក៏ប៉ុន្តែ ប្រសិនបើ ពួកគេបានមានវិប្បដិសារី បានបញ្ឈរសឡាតិ៍ និងបានដកហ្សាកាតិ៍ ពេលនោះ ពួក គេជាភាតរភាពរបស់ពួកអ្នកក្នុងសាសនា។ ហើយយើងក៏បានបកស្រាយពិស្តារ នូវ អាយ៉ាត់ៗសំរាប់ក្រុមមនុស្សយល់ដឹង
وَإِنْ نَكَثُوا أَيْمَانَهُمْ مِنْ بَعْدِ عَهْدِهِمْ وَطَعَنُوا فِي دِينِكُمْ فَقَاتِلُوا أَئِمَّةَ الْكُفْرِ ۙ إِنَّهُمْ لَا أَيْمَانَ لَهُمْ لَعَلَّهُمْ يَنْتَهُونَ
ហើយបន្ទាប់ពីអនុសញ្ញារបស់ពួកគេ បើ ពួកគេបានបំពារបំពានសម្បថទាំងឡាយរបស់ពួកគេ ហើយពួកគេថែមទាំងបាន វាយប្រហារនៅក្នុងសាសនារបស់ពួកអ្នកទៀត ពេលនោះ ចូរពួកអ្នកប្រយុទ្ធនឹង បណ្តាមេដឹកនាំរបស់ពួកអជំនឿ។ ពីព្រោះពួកគេទាំងនោះ ពិតជាគ្មានការស្បថ សម្រាប់ពួកគេឡើយ ដើម្បីពួកគេបញ្ឈប់សកម្មភាព
أَلَا تُقَاتِلُونَ قَوْمًا نَكَثُوا أَيْمَانَهُمْ وَهَمُّوا بِإِخْرَاجِ الرَّسُولِ وَهُمْ بَدَءُوكُمْ أَوَّلَ مَرَّةٍ ۚ أَتَخْشَوْنَهُمْ ۚ فَاللَّهُ أَحَقُّ أَنْ تَخْشَوْهُ إِنْ كُنْتُمْ مُؤْمِنِينَ
តើពួកអ្នកមិនប្រយុទ្ធនឹង ក្រុមពួកដែលបានបំពារបំពានសម្បថទាំងឡាយរបស់ពួកគេ ហើយពួកគេថែមទាំង មានឆន្ទៈប្រាថ្នានិរទេសរ៉សូល ហើយពេលនោះ ពួកគេផ្តើមប្រយុទ្ធជាមួយពួកអ្នក នូវគ្រាដំបូងនោះឬ? តើពួកអ្នកញញើតពួកគេទាំងនោះឬ? គឺអល់ឡោះទេ ដែល ចាំបាច់ពួកអ្នកត្រូវកោតខ្លាចលោក បើពួកអ្នកជាពួកដែលមានជំនឿពិតមែន
قَاتِلُوهُمْ يُعَذِّبْهُمُ اللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنْصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍ مُؤْمِنِينَ
ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ អល់ឡោះប្រាកដជានឹងធ្វើទណ្ឌកម្មពួកគេដោយដៃ ទាំងឡាយរបស់ពួកអ្នក លោកប្រាកដជានឹងបង្អាប់បង្អោនពួកគេ ហើយលោកនឹង ជួយពួកអ្នកឱ្យឈ្នះលើពួកគេ ព្រមទាំងលោកនឹងកំចាត់បង់នូវជំងឺក្នុងទ្រូងទាំងឡាយ របស់ក្រុមមនុស្សជំនឿ
وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ اللَّهُ عَلَىٰ مَنْ يَشَاءُ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
លោកប្រាកដជានឹងបំបាត់កំហឹងក្នុងចិត្តទាំងឡាយរបស់ ពួកគេ ហើយលោកនឹងទទួលយកវិប្បដិសារីចំពោះជនដែលលោកមានបំណងប្រាថ្នា។ អល់ឡោះ ជាអ្នកមហាគតិបណ្ឌិត

Choose other languages: