Quran Apps in many lanuages:

Surah At-Tawba Ayahs #18 Translated in Khmer

قَاتِلُوهُمْ يُعَذِّبْهُمُ اللَّهُ بِأَيْدِيكُمْ وَيُخْزِهِمْ وَيَنْصُرْكُمْ عَلَيْهِمْ وَيَشْفِ صُدُورَ قَوْمٍ مُؤْمِنِينَ
ចូរពួកអ្នកប្រយុទ្ធនឹងពួកគេចុះ អល់ឡោះប្រាកដជានឹងធ្វើទណ្ឌកម្មពួកគេដោយដៃ ទាំងឡាយរបស់ពួកអ្នក លោកប្រាកដជានឹងបង្អាប់បង្អោនពួកគេ ហើយលោកនឹង ជួយពួកអ្នកឱ្យឈ្នះលើពួកគេ ព្រមទាំងលោកនឹងកំចាត់បង់នូវជំងឺក្នុងទ្រូងទាំងឡាយ របស់ក្រុមមនុស្សជំនឿ
وَيُذْهِبْ غَيْظَ قُلُوبِهِمْ ۗ وَيَتُوبُ اللَّهُ عَلَىٰ مَنْ يَشَاءُ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
លោកប្រាកដជានឹងបំបាត់កំហឹងក្នុងចិត្តទាំងឡាយរបស់ ពួកគេ ហើយលោកនឹងទទួលយកវិប្បដិសារីចំពោះជនដែលលោកមានបំណងប្រាថ្នា។ អល់ឡោះ ជាអ្នកមហាគតិបណ្ឌិត
أَمْ حَسِبْتُمْ أَنْ تُتْرَكُوا وَلَمَّا يَعْلَمِ اللَّهُ الَّذِينَ جَاهَدُوا مِنْكُمْ وَلَمْ يَتَّخِذُوا مِنْ دُونِ اللَّهِ وَلَا رَسُولِهِ وَلَا الْمُؤْمِنِينَ وَلِيجَةً ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
តើពួកអ្នកបាននឹកគិតថា គេនឹងបោះបង់ចោល ពួកអ្នកឬ ក្នុងខណៈដែលអល់ឡោះមិនទាន់កត់សំគាល់ពួកដែលបានតស៊ូក្នុងចំណោម ពួកអ្នក ហើយពួកគេក៏មិនទទួលយកធ្វើជាសម្ព័ន្ធមិត្តគាំពារដែរ ក្រៅពីអល់ឡោះ និង ក្រៅពីរ៉សូលរបស់លោក និងក្រៅពីពួកដែលមានជំនឿ? អល់ឡោះជាអ្នកដែលដឹងនូវ អ្វីដែលពួកអ្នកបានប្រព្រឹត្ត
مَا كَانَ لِلْمُشْرِكِينَ أَنْ يَعْمُرُوا مَسَاجِدَ اللَّهِ شَاهِدِينَ عَلَىٰ أَنْفُسِهِمْ بِالْكُفْرِ ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ وَفِي النَّارِ هُمْ خَالِدُونَ
ពួកដែលធ្វើស៊ីរិក ឥតមានសិទ្ធិនឹងធ្វើពិធីដែលមាន មនុស្សកុះករនូវបណ្តាម៉ាស្ជិទរបស់អល់ឡោះទេ ក្នុងករណីពួកគេ ជាអ្នកដែលសាក្សី តទល់លើខ្លួនរបស់ពួកគេផ្ទាល់ថា ដោយអជំនឿ ពួកគេទាំងនេះ អំពើទាំងឡាយរបស់ ពួកគេ បានរលាយសាបសូន្យ ហើយពួកគេស្ថិតជាអនន្តកាលក្នុងនរក
إِنَّمَا يَعْمُرُ مَسَاجِدَ اللَّهِ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَلَمْ يَخْشَ إِلَّا اللَّهَ ۖ فَعَسَىٰ أُولَٰئِكَ أَنْ يَكُونُوا مِنَ الْمُهْتَدِينَ
ការពិត នឹងធ្វើពិធីដែលមានមនុស្សកុះករ នូវបណ្តាម៉ាស្ជិទរបស់អល់ឡោះបាននោះ គឺមានតែ ជនដែលមានជំនឿនឹងអល់ឡោះ និងថ្ងៃចុងក្រោយ ហើយបញ្ឈរសឡាតិ៍ និងផ្តល់ ហ្សាកាតិ៍ ហើយឥតកោតខ្លាចឡើយក្រៅពីអល់ឡោះ។ ពួកគេទាំងនេះ សង្ឃឹមថា ពួកគេនឹងមានក្នុងចំណោមពួកដែលមានមគ្គុទេសន៍

Choose other languages: