Quran Apps in many lanuages:

Surah At-Tawba Ayahs #105 Translated in Khmer

وَمِمَّنْ حَوْلَكُمْ مِنَ الْأَعْرَابِ مُنَافِقُونَ ۖ وَمِنْ أَهْلِ الْمَدِينَةِ ۖ مَرَدُوا عَلَى النِّفَاقِ لَا تَعْلَمُهُمْ ۖ نَحْنُ نَعْلَمُهُمْ ۚ سَنُعَذِّبُهُمْ مَرَّتَيْنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٍ
ភាគខ្លះនៃជនដែលមាននៅជុំវិញ ពួកអ្នកក្នុងចំណោមពួកអារ៉ាប់ជនបទនោះ មានពួកពុតត្បុត ហើយក្នុងចំណោមអ្នកក្រុង ម៉ាឌីណះក៏មានដែរ ពួកគេទាំងអស់នោះបានចចេសលើពុតត្បុត ដែលអ្នកមិនបានដឹង ចំពោះពួកគេនោះទេ ប៉ុន្តែយើងជាអ្នកដឹងចំពោះពួកគេទាំងនោះ។ យើងនឹងធ្វើទណ្ឌកម្ម ពួកគេពីរដង ក្រោយមកគេនឹងបញ្ជូនពួកគេទាំងនោះទៅកាន់ទណ្ឌកម្មដ៏ធំសម្បើម
وَآخَرُونَ اعْتَرَفُوا بِذُنُوبِهِمْ خَلَطُوا عَمَلًا صَالِحًا وَآخَرَ سَيِّئًا عَسَى اللَّهُ أَنْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ពួកផ្សេងទៀតទទួលស្គាល់បាបកម្មៗរបស់ពួកគេ ពួកគេក៏បានលាយច្របូកច្របល់អំពើ កុសល និងអំពើអកុសលផ្សេងទៀត។ រំពឹងថា អល់ឡោះនឹងអនុគ្រោះទៅលើពួកគេ។ អល់ឡោះពិតជាអភ័យទោសឱ្យ អាណិតអាសូរបំផុត
خُذْ مِنْ أَمْوَالِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِمْ بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَاتَكَ سَكَنٌ لَهُمْ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ចូរអ្នកយកធ្វើជាទានពីទ្រព្យ ធនទាំងឡាយរបស់ពួកគេ អ្នកនឹងជំរះសំអាតពួកគេ ហើយអ្នកនឹងបន្សុទ្ធពួកគេ ដោយ ទាននោះ រួចចូរអ្នកសុំបួងសួងឱ្យពួកគេ ការសុំបួងសួងរបស់អ្នក គឺពិតជាសមត្ថភាព មួយសំរាប់ពួកគេ។ហើយអល់ឡោះជាអ្នកឮ ជាអ្នកដឹងបំផុត
أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
តើពួកគេមិនទាន់ដឹង ទេឬថា អល់ឡោះលោកពិតជានឹងទទួលយកវិប្បដិសារីអំពីអ្នកគោរពលោក ហើយលោក នឹងទទួលយកបណ្តាទានអល់ឡោះ លោកពិតជាអ្នកទទួលយកវិប្បដិសារី និងអាណិត អាសូរបំផុត
وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ថាទៅ ចូរពួកអ្នកប្រព្រឹត្តចុះ ពីព្រោះអល់ឡោះនឹងមើលឃើញអំពើ របស់ពួកអ្នក ដូចនេះដែររ៉សូលរបស់លោក ព្រមទាំងពួកដែលជំនឿ ហើយគេនឹងបញ្ជូន ពួកអ្នកទៅកាន់អ្នកដែលដឹងអាថ៌កំបាំង និងប្រការលាតត្រដាង រួចមកលោកនឹងប្រាប់ ពួកអ្នកវិញ តាមតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត

Choose other languages: