Quran Apps in many lanuages:

Surah At-Tawba Ayahs #107 Translated in Khmer

خُذْ مِنْ أَمْوَالِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِمْ بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَاتَكَ سَكَنٌ لَهُمْ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ចូរអ្នកយកធ្វើជាទានពីទ្រព្យ ធនទាំងឡាយរបស់ពួកគេ អ្នកនឹងជំរះសំអាតពួកគេ ហើយអ្នកនឹងបន្សុទ្ធពួកគេ ដោយ ទាននោះ រួចចូរអ្នកសុំបួងសួងឱ្យពួកគេ ការសុំបួងសួងរបស់អ្នក គឺពិតជាសមត្ថភាព មួយសំរាប់ពួកគេ។ហើយអល់ឡោះជាអ្នកឮ ជាអ្នកដឹងបំផុត
أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
តើពួកគេមិនទាន់ដឹង ទេឬថា អល់ឡោះលោកពិតជានឹងទទួលយកវិប្បដិសារីអំពីអ្នកគោរពលោក ហើយលោក នឹងទទួលយកបណ្តាទានអល់ឡោះ លោកពិតជាអ្នកទទួលយកវិប្បដិសារី និងអាណិត អាសូរបំផុត
وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ថាទៅ ចូរពួកអ្នកប្រព្រឹត្តចុះ ពីព្រោះអល់ឡោះនឹងមើលឃើញអំពើ របស់ពួកអ្នក ដូចនេះដែររ៉សូលរបស់លោក ព្រមទាំងពួកដែលជំនឿ ហើយគេនឹងបញ្ជូន ពួកអ្នកទៅកាន់អ្នកដែលដឹងអាថ៌កំបាំង និងប្រការលាតត្រដាង រួចមកលោកនឹងប្រាប់ ពួកអ្នកវិញ តាមតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយពួកផ្សេងទៀតត្រូវទុកឱ្យ រង់ចាំចំពោះក្តីសំរេចពីអល់ឡោះ ជួនកាលលោកនឹងធ្វើទណ្ឌកម្មពួកគេ ហើយជួនកាល លោកនឹងត្រាប្រណីទៅលើពួកគេ។ អល់ឡោះជាអ្នកដឹង ជាអ្នកគតិបណ្ឌិតបំផុត
وَالَّذِينَ اتَّخَذُوا مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًا بَيْنَ الْمُؤْمِنِينَ وَإِرْصَادًا لِمَنْ حَارَبَ اللَّهَ وَرَسُولَهُ مِنْ قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَا إِلَّا الْحُسْنَىٰ ۖ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
ពួកដែលបានស្ថាបនាវិហារមួយសំរាប់ជាឧបសគ្គ ជាការប្រឆាំង ជាការបំបែក បំបាក់រវាងផ្ទៃក្នុងពួកដែលជំនឿ និងជាការរៀបចំបំរុងសំរាប់ជនដែលពីមុនមក បានធ្វើសង្គ្រាមនឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោក ហើយពួកគេប្រាកដ នឹងស្បថស្បែថា ពួកយើងមិនមានបំណងអ្វីក្រៅពីគុណធម៌ឡើយ។ ហើយ អល់ឡោះ លោកធ្វើជាសាក្សី ពួកគេពិតជាពួកភូតកុហក

Choose other languages: