Quran Apps in many lanuages:

Surah At-Tawba Ayahs #109 Translated in Khmer

وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
ថាទៅ ចូរពួកអ្នកប្រព្រឹត្តចុះ ពីព្រោះអល់ឡោះនឹងមើលឃើញអំពើ របស់ពួកអ្នក ដូចនេះដែររ៉សូលរបស់លោក ព្រមទាំងពួកដែលជំនឿ ហើយគេនឹងបញ្ជូន ពួកអ្នកទៅកាន់អ្នកដែលដឹងអាថ៌កំបាំង និងប្រការលាតត្រដាង រួចមកលោកនឹងប្រាប់ ពួកអ្នកវិញ តាមតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត
وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយពួកផ្សេងទៀតត្រូវទុកឱ្យ រង់ចាំចំពោះក្តីសំរេចពីអល់ឡោះ ជួនកាលលោកនឹងធ្វើទណ្ឌកម្មពួកគេ ហើយជួនកាល លោកនឹងត្រាប្រណីទៅលើពួកគេ។ អល់ឡោះជាអ្នកដឹង ជាអ្នកគតិបណ្ឌិតបំផុត
وَالَّذِينَ اتَّخَذُوا مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًا بَيْنَ الْمُؤْمِنِينَ وَإِرْصَادًا لِمَنْ حَارَبَ اللَّهَ وَرَسُولَهُ مِنْ قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَا إِلَّا الْحُسْنَىٰ ۖ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
ពួកដែលបានស្ថាបនាវិហារមួយសំរាប់ជាឧបសគ្គ ជាការប្រឆាំង ជាការបំបែក បំបាក់រវាងផ្ទៃក្នុងពួកដែលជំនឿ និងជាការរៀបចំបំរុងសំរាប់ជនដែលពីមុនមក បានធ្វើសង្គ្រាមនឹងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោក ហើយពួកគេប្រាកដ នឹងស្បថស្បែថា ពួកយើងមិនមានបំណងអ្វីក្រៅពីគុណធម៌ឡើយ។ ហើយ អល់ឡោះ លោកធ្វើជាសាក្សី ពួកគេពិតជាពួកភូតកុហក
لَا تَقُمْ فِيهِ أَبَدًا ۚ لَمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَنْ تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَنْ يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ
ចូរអ្នកកុំបញ្ឈរ សឡាតិ៍ក្នុងវិហារនោះជារៀងរហូត។ តាមពិតវិហារមួយ ដែលគេបានចាក់គ្រឹះ នៅលើការគោរពកោតខ្លាច តាំងពីថ្ងៃដំបូងមកនោះ ប្រសើរជាងអ្នកដែល បញ្ឈរសឡាតិ៍ក្នុងនោះ។ ក្នុងវិហារនោះ មានបុរសជាច្រើនចូលចិត្តជំរះសំអាត កាយ ហើយអល់ឡោះស្រឡាញ់ពួកដែលជំរះសំអាតកាយ
أَفَمَنْ أَسَّسَ بُنْيَانَهُ عَلَىٰ تَقْوَىٰ مِنَ اللَّهِ وَرِضْوَانٍ خَيْرٌ أَمْ مَنْ أَسَّسَ بُنْيَانَهُ عَلَىٰ شَفَا جُرُفٍ هَارٍ فَانْهَارَ بِهِ فِي نَارِ جَهَنَّمَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើជនដែល បានចាក់គ្រឹះស្ថាបនាវិហារនៅលើការគោរពកោតខ្លាចពីអល់ឡោះ និងដោយ ការយល់ព្រមពីអល់ឡោះនោះ គឺល្អប្រសើរជាង ឬមួយជនដែលបានចាក់គ្រឹះ ស្ថាបនាវិហារនៅលើមាត់ច្រាំងស្រុតមួយ រួចមកច្រាំងនោះបានស្រុតដួល ទាំង ជននោះទៅក្នុងនរកយមលោកឬ?។ ហើយអល់ឡោះ មិនមគ្គុទ្ទេសឡើយ ចំពោះក្រុមមនុស្សដែលបំពាន

Choose other languages: