Quran Apps in many lanuages:

Surah An-Nur Ayahs #45 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ يُسَبِّحُ لَهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ وَالطَّيْرُ صَافَّاتٍ ۖ كُلٌّ قَدْ عَلِمَ صَلَاتَهُ وَتَسْبِيحَهُ ۗ وَاللَّهُ عَلِيمٌ بِمَا يَفْعَلُونَ
តើអ្នកមិនទាន់ឃើញទេឬ អល់ឡោះពិតជាត្រូវបានសំដែងមហា កិត្តិគុណទៅកាន់លោក ដោយអ្នកដែលនៅឯមេឃនិងដី ព្រមទាំងបក្សាបក្សីហើរជាជួរៗ។ នីមួយៗ ប្រាកដជាបានយល់ដឹងនូវកិច្ចប្រណិប័តន៍របស់គេ និងជាការសំដែងកិត្តិគុណរបស់គេ។ ហើយ អល់ឡោះជាអ្នកដែលដឹងបំផុត នូវអ្វីដែលពួកគេបានប្រព្រឹត្តនោះ
وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ وَإِلَى اللَّهِ الْمَصِيرُ
ហើយកម្មសិទ្ធិរបស់ អល់ឡោះគឺអធិបតេយ្យមេឃនិងដី។ ហើយឆ្ពោះទៅកាន់អល់ឡោះគឺទីកន្លែងត្រឡប់
أَلَمْ تَرَ أَنَّ اللَّهَ يُزْجِي سَحَابًا ثُمَّ يُؤَلِّفُ بَيْنَهُ ثُمَّ يَجْعَلُهُ رُكَامًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ وَيُنَزِّلُ مِنَ السَّمَاءِ مِنْ جِبَالٍ فِيهَا مِنْ بَرَدٍ فَيُصِيبُ بِهِ مَنْ يَشَاءُ وَيَصْرِفُهُ عَنْ مَنْ يَشَاءُ ۖ يَكَادُ سَنَا بَرْقِهِ يَذْهَبُ بِالْأَبْصَارِ
តើអ្នក មិនទាន់ឃើញទេឬ ការពិតអល់ឡោះរុញច្រានពពក រួចមក លោកក៏បានប្រមូលផ្តុំពពក ក្រោយ មកទៀត លោកចាត់ពពកនោះជាគំនរពំនូកមួយ ពេលនោះអ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះៗ របស់វា ហើយលោកនឹងបង្អុរព្រិលអំពីមេឃ ពីភ្នំគីរីទាំងឡាយនៅក្នុងពពកទាំងនោះ។ រួចលោក នឹងឱ្យព្រិលនោះត្រូវទៅលើអ្នកដែលលោកប្រាថ្នា ហើយលោកនឹងញែកព្រិលនោះចេញពីអ្នកដែល លោកបានប្រាថ្នា ពន្លឺនៃផ្លេកបន្ទោរបស់វា ហៀបតែនឹងនាំយកគំហើញទាំងឡាយទៅបាត់
يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ
អល់ឡោះធ្វើឱ្យឆ្លាស់គ្នាយប់និងថ្ងៃ។ នៅក្នុងរឿងទាំងនេះ គឺជាសម្បទានមួយសម្រាប់ អ្នកដែលមានសម្បទាឈ្វេងយល់
وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِنْ مَاءٍ ۖ فَمِنْهُمْ مَنْ يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយអល់ឡោះបានបង្កើតសត្វនីមួយៗអំពីទឹក។ ក្នុងចំណោមពពួកសត្វ មានខ្លះដើរនៅលើពោះវា ក្នុងចំណោមសត្វ មានខ្លះដើរនៅលើ ជើងពីរ ហើយក្នុងចំណោមសត្វ មានខ្លះដើរនៅលើជើងបួន។ អល់ឡោះបង្កើតនូវអ្វី ដែលលោកប្រាថ្នា។ អល់ឡោះពិតជាអ្នកមានសព្វានុភាពនៅលើអ្វីៗទាំងអស់

Choose other languages: