Quran Apps in many lanuages:

Surah An-Nur Ayahs #47 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ يُزْجِي سَحَابًا ثُمَّ يُؤَلِّفُ بَيْنَهُ ثُمَّ يَجْعَلُهُ رُكَامًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ وَيُنَزِّلُ مِنَ السَّمَاءِ مِنْ جِبَالٍ فِيهَا مِنْ بَرَدٍ فَيُصِيبُ بِهِ مَنْ يَشَاءُ وَيَصْرِفُهُ عَنْ مَنْ يَشَاءُ ۖ يَكَادُ سَنَا بَرْقِهِ يَذْهَبُ بِالْأَبْصَارِ
តើអ្នក មិនទាន់ឃើញទេឬ ការពិតអល់ឡោះរុញច្រានពពក រួចមក លោកក៏បានប្រមូលផ្តុំពពក ក្រោយ មកទៀត លោកចាត់ពពកនោះជាគំនរពំនូកមួយ ពេលនោះអ្នកនឹងឃើញទឹកភ្លៀងចេញពីចន្លោះៗ របស់វា ហើយលោកនឹងបង្អុរព្រិលអំពីមេឃ ពីភ្នំគីរីទាំងឡាយនៅក្នុងពពកទាំងនោះ។ រួចលោក នឹងឱ្យព្រិលនោះត្រូវទៅលើអ្នកដែលលោកប្រាថ្នា ហើយលោកនឹងញែកព្រិលនោះចេញពីអ្នកដែល លោកបានប្រាថ្នា ពន្លឺនៃផ្លេកបន្ទោរបស់វា ហៀបតែនឹងនាំយកគំហើញទាំងឡាយទៅបាត់
يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ
អល់ឡោះធ្វើឱ្យឆ្លាស់គ្នាយប់និងថ្ងៃ។ នៅក្នុងរឿងទាំងនេះ គឺជាសម្បទានមួយសម្រាប់ អ្នកដែលមានសម្បទាឈ្វេងយល់
وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِنْ مَاءٍ ۖ فَمِنْهُمْ مَنْ يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُمْ مَنْ يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ហើយអល់ឡោះបានបង្កើតសត្វនីមួយៗអំពីទឹក។ ក្នុងចំណោមពពួកសត្វ មានខ្លះដើរនៅលើពោះវា ក្នុងចំណោមសត្វ មានខ្លះដើរនៅលើ ជើងពីរ ហើយក្នុងចំណោមសត្វ មានខ្លះដើរនៅលើជើងបួន។ អល់ឡោះបង្កើតនូវអ្វី ដែលលោកប្រាថ្នា។ អល់ឡោះពិតជាអ្នកមានសព្វានុភាពនៅលើអ្វីៗទាំងអស់
لَقَدْ أَنْزَلْنَا آيَاتٍ مُبَيِّنَاتٍ ۚ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
យើង បានដាក់ចុះយ៉ាងប្រាកដ នូវអាយ៉ាត់ៗច្បាស់ក្រឡែត។ ហើយអល់ឡោះធ្វើមគ្គុទ្ទេស តម្រង់ទៅកាន់ផ្លូវត្រឹមត្រូវចំពោះអ្នកដែលបានប្រាថ្នា
وَيَقُولُونَ آمَنَّا بِاللَّهِ وَبِالرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
ហើយពួកគេថា ពួកយើងជឿ នឹងអល់ឡោះនិងរ៉សូល ហើយពួកយើងបានគោរពប្រតិបត្តិ លុះក្រោយមក មួយចំណែក នៃពួកគេបែរងាកចេញ បន្ទាប់ពីនោះមក។ ហើយពួកគេទាំងនេះ ពុំមែនជាអ្នកមាន ជំនឿទេ

Choose other languages: