Quran Apps in many lanuages:

Surah An-Nur Ayahs #50 Translated in Khmer

لَقَدْ أَنْزَلْنَا آيَاتٍ مُبَيِّنَاتٍ ۚ وَاللَّهُ يَهْدِي مَنْ يَشَاءُ إِلَىٰ صِرَاطٍ مُسْتَقِيمٍ
យើង បានដាក់ចុះយ៉ាងប្រាកដ នូវអាយ៉ាត់ៗច្បាស់ក្រឡែត។ ហើយអល់ឡោះធ្វើមគ្គុទ្ទេស តម្រង់ទៅកាន់ផ្លូវត្រឹមត្រូវចំពោះអ្នកដែលបានប្រាថ្នា
وَيَقُولُونَ آمَنَّا بِاللَّهِ وَبِالرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
ហើយពួកគេថា ពួកយើងជឿ នឹងអល់ឡោះនិងរ៉សូល ហើយពួកយើងបានគោរពប្រតិបត្តិ លុះក្រោយមក មួយចំណែក នៃពួកគេបែរងាកចេញ បន្ទាប់ពីនោះមក។ ហើយពួកគេទាំងនេះ ពុំមែនជាអ្នកមាន ជំនឿទេ
وَإِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ إِذَا فَرِيقٌ مِنْهُمْ مُعْرِضُونَ
ហើយកាលណាគេបានអំពាវនាវពួកគេទៅកាន់អល់ឡោះ និងរ៉សូលរបស់ លោក ដើម្បីលោកនឹងសម្រេចក្តីរវាងពួកគេ ស្រាប់តែមួយចំណែកនៃពួកគេជៀសចេញ ឆ្ងាយ
وَإِنْ يَكُنْ لَهُمُ الْحَقُّ يَأْتُوا إِلَيْهِ مُذْعِنِينَ
ហើយប្រសិនបើសច្ចៈបានទៅដល់ពួកគេ ពួកគេនឹងទៅដល់សច្ចៈនោះ ដោយ អោនលំទោន
أَفِي قُلُوبِهِمْ مَرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَنْ يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ
តើនៅក្នុងចិត្តថ្លើមរបស់ពួកគេមានជម្ងឺឬ? ឬមួយពួកគេបានមន្ទិល សង្ស័យ? ឬមួយពួកគេកំពុងខ្លាចក្រែងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោកគាបសង្កត់ ទៅលើពួកគេ? ផ្ទុយទៅវិញ ពួកគេទាំងនេះហើយ ជាពួកបំពាន

Choose other languages: