Quran Apps in many lanuages:

Surah An-Nur Ayahs #52 Translated in Khmer

وَإِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ إِذَا فَرِيقٌ مِنْهُمْ مُعْرِضُونَ
ហើយកាលណាគេបានអំពាវនាវពួកគេទៅកាន់អល់ឡោះ និងរ៉សូលរបស់ លោក ដើម្បីលោកនឹងសម្រេចក្តីរវាងពួកគេ ស្រាប់តែមួយចំណែកនៃពួកគេជៀសចេញ ឆ្ងាយ
وَإِنْ يَكُنْ لَهُمُ الْحَقُّ يَأْتُوا إِلَيْهِ مُذْعِنِينَ
ហើយប្រសិនបើសច្ចៈបានទៅដល់ពួកគេ ពួកគេនឹងទៅដល់សច្ចៈនោះ ដោយ អោនលំទោន
أَفِي قُلُوبِهِمْ مَرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَنْ يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ
តើនៅក្នុងចិត្តថ្លើមរបស់ពួកគេមានជម្ងឺឬ? ឬមួយពួកគេបានមន្ទិល សង្ស័យ? ឬមួយពួកគេកំពុងខ្លាចក្រែងអល់ឡោះ ព្រមទាំងរ៉សូលរបស់លោកគាបសង្កត់ ទៅលើពួកគេ? ផ្ទុយទៅវិញ ពួកគេទាំងនេះហើយ ជាពួកបំពាន
إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَنْ يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ការពិតមានតែសំដី របស់ពួកអ្នកមានជំនឿទេ ដែលកាលណាគេបានអំពាវនាវពួកគេទៅកាន់អល់ឡោះ និង រ៉សូលរបស់លោក ដើម្បីនឹងវិនិច្ឆ័យរវាងពួកគេ ពួកគេនឹងថា ពួកយើងបានឮហើយ ពួក យើងគោរពតាមហើយ។ ពួកទាំងនេះ គឺជាពួកដែលជោគជ័យ
وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
ហើយជនដែលគោរព ប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក ព្រមទាំងកោតខ្លាចអល់ឡោះ និងកោតគោរព លោក ពួកទាំងនេះ គឺជាពួកដែលជោគជ័យ

Choose other languages: