Quran Apps in many lanuages:

Surah An-Nur Ayahs #19 Translated in Khmer

إِذْ تَلَقَّوْنَهُ بِأَلْسِنَتِكُمْ وَتَقُولُونَ بِأَفْوَاهِكُمْ مَا لَيْسَ لَكُمْ بِهِ عِلْمٌ وَتَحْسَبُونَهُ هَيِّنًا وَهُوَ عِنْدَ اللَّهِ عَظِيمٌ
ក្នុងខណៈដែលពួកអ្នកទទួលពាក្យមួលបង្កាច់ នោះ ដោយអណ្តាតពួកអ្នក ហើយពួកអ្នកពោលដោយមាត់ពួកអ្នក នូវអ្វីដែលពួកអ្នកឥតមាន ដឹងសោះក្នុងរឿងនោះ ហើយពួកអ្នកគិតថា រឿងនោះជារឿងតូចតាច ការពិតរឿងនោះនៅឯ អល់ឡោះគឺធ្ងន់ធ្ងរបំផុត
وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُمْ مَا يَكُونُ لَنَا أَنْ نَتَكَلَّمَ بِهَٰذَا سُبْحَانَكَ هَٰذَا بُهْتَانٌ عَظِيمٌ
ហើយនៅពេលដែលពួកអ្នកបានឮពាក្យមួលបង្កាច់នេះ ហេតុអ្វី បានជាពួកអ្នកមិនបានពោលថា យើងមិនសមនឹងនិយាយនូវពាក្យទាំងនេះទេ មហាកត្តិគុណ លោក នេះគឺជាការភូតកុហកមួយដ៏ធំសម្បើម
يَعِظُكُمُ اللَّهُ أَنْ تَعُودُوا لِمِثْلِهِ أَبَدًا إِنْ كُنْتُمْ مُؤْمِنِينَ
អល់ឡោះ ឱ្យដំបូន្មានដល់ពួកអ្នកកុំឱ្យពួកអ្នក វិលត្រឡប់ទៅកាន់សភាពដូចនេះទៀត ជារៀងរហូត ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែន
وَيُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ហើយអល់ឡោះបញ្ជាក់ជូនយ៉ាងច្បាស់ដល់ពួកអ្នកនូវអាយ៉ាត់ៗ។ ហើយអល់ឡោះជាអ្នកដឹងជា អ្នកមហាគតិបណ្ឌិត
إِنَّ الَّذِينَ يُحِبُّونَ أَنْ تَشِيعَ الْفَاحِشَةُ فِي الَّذِينَ آمَنُوا لَهُمْ عَذَابٌ أَلِيمٌ فِي الدُّنْيَا وَالْآخِرَةِ ۚ وَاللَّهُ يَعْلَمُ وَأَنْتُمْ لَا تَعْلَمُونَ
ការពិតពួកដែលចូលចិត្តឱ្យអំពើអាស្រូវសុសសាយនៅក្នុងពួកដែលបាន ជឿ សម្រាប់ពួកនេះគឺទណ្ឌកម្មដ៏ខ្លោចផ្សាបំផុតនៅក្នុងលោកិយ និងអវសាន។ ហើយអល់ឡោះ ដឹងខណៈដែលពួកអ្នកឥតដឹងទេ

Choose other languages: